Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន អនុសេនីយ៍ឯក បន្ទាប់ពីឆបោកម៉ូតូមិត្តភក្តិ អស់ពីរគ្រឿង

  • បោះពុម្ព

ភ្នំពេញ ៖ មន្រ្តីនគរបាល មួយរូប ត្រូវបានកម្លាំង នគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការឃាត់ខ្លួន នៅក្នុងបន្ទប់ជួល លេខ ១០២ ផ្លូវលេខ៣៣ ភូមិ១ ក្រុម៤ បន្ទាប់ពីបាន សង្ស័យថា បានធ្វើសកម្មភាព ឆបោកម៉ូតូ មិត្តភក្តិ របស់ខ្លួនអស់ពីរ គ្រឿង។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែល ឃាត់ខ្លួននេះ ឈ្មោះ ហេង សុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាមន្រ្តីនគរបាល ឋានៈអនុសេនីយ៍ឯក មានទីលំនៅ នៅផ្ទះជួល បន្ទប់លេខ៥ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ។ឯជនរងគ្រោះ ក្នុងហេតុការណ៍នេះ ឈ្មោះ កែវ រ័ត្នមុន្នី ភេទស្រី អាយុ ២៧ឆ្នំា ស្នាក់នៅ ផ្ទះលេខ ២២៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

សាក្សីដឹងហេតុការណ៍ បានឲ្យដឹងថា ជនសង្ស័យ ហេង សុត្ថា នេះ កន្លងទៅ បានឆបោក ម៉ូតូមិត្តភក្តិប្រុស របស់ខ្លួនម្នាក់ ម៉ាក ស្កុបពី អស់មួយគ្រឿង បន្ទាប់មក នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥ ជនសង្ស័យ និងជនរងគ្រោះ បានដេក ផ្ទះសំណាក់ ជាមួយគ្នា ពេលជនសង្ស័យបាន ខ្ចីម៉ូតូ ធូដេ របស់សង្សារមិត្តភក្តិ របស់ខ្លួនជិះ។

សាក្សីបន្តទៀតថា លុះដល់ថ្ងៃបន្តិច មិត្តភក្តិជនសង្ស័យ បានទូរស័ព្ទមកឲ្យ ជួបគ្នា រួចក៏សួរ រឿងម៉ូតូថា នៅឯណា ភ្លាមនោះ ជនសង្ស័យក៏ឆ្លើយ ថា ចំាគ្នាសងលុយវិញ ប៉ុន្តែ ភ្លាមនោះដែរ នារីជាម្ចាស់ម៉ូតូ ក៏ស្រែកឆោឡោ ហើយក៏រាយការណ៍ ឲ្យនគរបាល ដើម្បីធ្វើ ការឃាត់ខ្លួន ចាត់វិធានការ តាមផ្លូវច្បាប់ ៕

ដកស្រង់ពី: ដើមអម្ពិល