បណ្តាញសង្គម

ពុល​ស្រា​ទៀត​ហើយ​! ស្លា​.​ប់​៥​នាក់ ១២​នាក់​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ខេត្តកំពត

ខេត្តកំពត ៖ យ៉ាងហោចណាស់ មនុស្សប្រុស-ស្រីចំនួន៥នាក់បានស្លា.ប់ និង១២នាក់ផ្សេងទៀតកំពុងទទួលការសង្គ្រោះបន្ទាន់នៅខេត្តកំពត ក្រោយពីពាក់ព័ន្ធករណីសង្ស័យថា ពុលស្រា ។

បើសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីថ្ងៃទី២ និងទី៣ ខែកក្កដា ឆ្នាំ២០២១ មានករណីពុលស្រា.ស ស្លា.ប់ជាបន្តបន្ទាប់ចំនួន៥នាក់ (ក្នុងនោះស្រី៣) នៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងនោះមាន ៖ ១-ឈ្មោះ ខុម ជឿន ភេទស្រី អាយុ៣៣ឆ្នាំ (ស្លា.ប់) ២-ឈ្មោះ សុខ ឆេន ភេទប្រុស អាយុ៦៤ឆ្នាំ (ស្លា.ប់) ៣-ឈ្មោះ កែ រេន ភេទស្រី អាយុ៥១ឆ្នាំ (ស្លា.ប់) ៤-ឈ្មោះ ទូច ហ៊ីម ភេទប្រុស អាយុ៤៩ឆ្នាំ (ស្លា.ប់) ៥-ឈ្មោះ នូវ រៀន ភេទស្រី អាយុ៤៧ឆ្នាំ (ស្លា.ប់) ទាំង៥នាក់នោះ រស់នៅភូមិតែមួយ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ចំណែកមនុស្ស១២នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយក្នុងចំណោម១២នាក់នេះ ក្នុងនោះមានស្រី៣នាក់ ដោយ ៖ ១-ឈ្មោះ ស្វាយ ឌូច ភេទប្រុស អាយុ៤៦ឆ្នាំ ២-ឈ្មោះ កែ ដាត ភេទស្រី អាយុ៤៦ឆ្នាំ ៣-ឈ្មោះ អ៊ឹម ប៉ុក ភេទស្រី អាយុ៦៦ឆ្នាំ ៤-ឈ្មោះ ប៉ែន សំ ភេទប្រុស អាយុ២៥ឆ្នាំ ៥-ឈ្មោះ ទន់ ជឿន ភេទប្រុស អាយុ៤៦ឆ្នាំ ៦-ឈ្មោះ តុង រ័ត្ន ភេទប្រុស អាយុ២៩ឆ្នាំ ៧-ឈ្មោះ គង់ វណ្ណកុយ ភេទប្រុស អាយុ៣៧ឆ្នាំ ៨-ឈ្មោះ ប៉ែន សៀក ភេទប្រុស អាយុ៥៧ឆ្នាំ ៩-ឈ្មោះ ប៉ង ជួច ភេទប្រុស អាយុ៥៨ឆ្នាំ ១០-ឈ្មោះ ណុប កូវ ភេទប្រុស អាយុ៥២ឆ្នាំ ១១-ឈ្មោះ ស៊ កែម ភេទប្រុស អាយុ៤០ឆ្នាំ និង១២-ឈ្មោះ ទី ប៉ិ ភេទស្រី អាយុ៤៥ឆ្នាំ ទាំង១២ នាក់នេះ រស់នៅភូមិ-ឃុំកើតហេតុខាងលើដូចគ្នា ។

ចំណែកអ្នកបិទស្រា.ស ឈ្មោះ វ៉ិត ប៉ាង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិភ្នំក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលកើតហេតុ ។ តែទោះជាយ៉ាងណា សមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្វែងរកចាប់ខ្លួនអ្នកបិទស្រាសរូបនោះហើយ ដើម្បីនាំមកឲ្យទទួលខុសត្រូវ ចំពោះករណីខាងលើនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព