បណ្តាញសង្គម

លោក​បងកឺកឺផ្ទុះអាវុធ៣គ្រាប់ហើយ​ឡើង​ជិះ​ឡាន​គេច​ខ្លួន​​​ធ្វើ​ព្រងើយ

ខេត្តព្រះសីហនុ៖ មានករណីហិង្សារហូតឈានទៅដល់ការផ្ទុះអាវុធចំនួន៣គ្រាប់ រវាងជនជាតិចិននិងសន្តិសុខកាស៊ីណូទឹងស៊ីង បណ្តាលឲ្យបែកកញ្ចក់ទ្វារចូលកាស៊ីណូអស់មួយផ្ទាំង តែពុំបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី០២.០៧.២០២១ នៅចំណុចកាស៊ីណូទឹងស៊ីង ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចម្ងាយប្រហាក់ប្រហែលជាងមួយម៉ែត្រពីប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២។

យោងតាមប្រភពពីលោកតី វិសាល អធិការក្រុងព្រះសីហនុបានថ្លែងថា ករណីនេះផ្តើមចេញពីជនជាតិចិនបានចេញចូលក្នុងកាស៊ីណូខាងលើដោយគ្មានការអនុញ្ញាត និងគ្មានកាតត្រឹមត្រូវទើបសន្តិសុខឃាត់សួរនាំមិនឲ្យចេញពីក្រុមហ៊ុន ។

ក្រោយមក ជនជាតិចិននោះខឹងក៏ផ្ទះអាវុធ២ទៅ៣គ្រាប់ បាញ់សំដៅទៅលើទ្វារច្រកចេញចូលការស៊ីណូ សំណាងល្អ ដែលពុំបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ។ ហើយអ្វីកាន់តែអស្ចារ្យ ជននោះឡើងរថយន្តគេចខ្លួនបាត់ស្រមោល ។បច្ចុប្បន្ន នគរបាលនៃអធិការក្រុងព្រះសីហនុ បាននាំខ្លួនសន្តិសុខម្នាក់ដែលជាជនរងគ្រោះ និងកំពុងបន្តនីតិវិធីស្រាវជ្រាវរកមុខជនបង្កជាបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព