Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះសង្ឃ និងកូនសេក្ខ សំងំជក់គ្រឿងញៀន ក្នុងចេតីយ វត្ដ ចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ

  • បោះពុម្ព

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ដែលយាម ប្រចាំការ នៅសង្កាត់ ស្ទឹងមានជ័យ បានឃាត់ ខ្លួនព្រះសង្ឃ និងកូនសេក្ខ ២នាក់ ខណៈដែល កំពុងសំងំជក់ គ្រឿងញៀន ក្នុងចេតីយ៍ នៅវត្ដ ចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ កាលពីវេលា ម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។

មន្ដ្រីអាវុធហត្ថ ដែលយាម ប្រចាំការនៅ សង្កាត់ស្ទឹងមានជ័យ បានឱ្យដឹងថា ក្រោយពី ទទួលបានព័ត៌មាន ករណីព្រះសង្ឃ និងកូនសេក្ខ លោកកំពុង សំងំជក់ គ្រឿងញៀន នៅក្នុងចេតីយ៍នោះ បានចុះទៅ ពិនិត្យមើល និងធ្វើការ ឃាត់ខ្លួនពួកគេ ទាំង៣នាក់ ភ្លាមៗតែម្ដង រួចបញ្ជូនព្រះសង្ឃ អង្គនេះទៅផ្សឹក ដើម្បីកសាង សំណុំរឿង ចាត់វិធាន ការ តាមផ្លូវច្បាប់ ។

តាមមន្ដ្រី អាវុធហត្ថដដែល ព្រះសង្ឃដែលល្មើស ធម៌វិន័យ ទៅប្រើប្រាស់ គ្រឿងញៀន នាំឱ្យអន្ដរាយ មាន ឈ្មោះ ចាន់ ដារ៉ា អាយុ ២៦ឆ្នាំ ស្នាក់នៅក្នុង វត្ដស្ទឹងមានជ័យ កុដិឈើ រីឯកូនសិស្សលោក ឈ្មោះ សំ វណ្ណា ហៅ ស្មី អាយុ២៩ឆ្នាំ មុខរបរជាជាង ជួសជុលម៉ូតូ រស់នៅក្រុមទី៤ ភូមិមានជ័យ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។

តាមមន្ដ្រី អាវុធហត្ថ ក្រោយការចុះទៅ ឃាត់ខ្លួនពេលដែល សំងំជក់គ្រឿងញៀន នៅ ក្នុងកុដិនោះ ពួកគេទាំងពីរនាក់ ក្រោយការផ្សឹករួច បានបញ្ជូនទៅកាន់ ទីបញ្ជាការ អាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដ តាមផ្លូវច្បាប់ ។

ដកស្រង់ពី៖ ដើមអម្ពិល