Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីផ្ទុះអាវុធ លើកទី៣ ដើមឆ្នាំ២០១៥ បង្កឡើង ដោយជនជាតិខ្មែរម្តង សម្រាប់ខេត្តព្រះសីហនុ

  • បោះពុម្ព

ព្រះសីហនុ៖ ខេត្តព្រះសីហនុ ដែលជាទីក្រុង ទេសចរណ៍ សំរាប់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត និងសម្រាប់អ្នក វិនិយោគ លើគ្រប់វិស័យ បានមកវិនិយោគ យ៉ាងព្រោងព្រាត គួរឲ្យចាប់អារម្មណ៍ នាពេលបច្ចុប្បន្ននេះ ។

ប៉ុន្តែ ទន្ទឹមនឹងនេះដែរ បញ្ហាអសន្តិសុខ ល្បែងស៊ីសង កន្ទុយលេខ បៀរអាប៉ោង ភ្នាល់បាល់ ជល់មាន់ គ្រឿងញៀនស្ទើរ គ្រប់ទីកន្លែង ចំណែកជនជាតិ បរទេស ដែល ស្នាក់នៅ រយៈពេលវែងក្នុងខេត្ត ក៏លែងគោរពច្បាប់ ដោយបើកបរ មិនគោរពច្បាប់ និង ជាងនេះទៅទៀត បាននាំគ្នា បង្កើតបក្ខពួក ក្រុមបងតូចបងធំ ទារថ្លៃការពារ កន្លែងរកស៊ីផ្សេងៗ ជាដើម ជាក់ស្តែងកាលពី យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ មានក្រុមបងធំ ជនជាតិរុស្ស៊ី មួយក្រុម បាននាំគ្នាធ្វើការ វាយប្រហារ និងបាញ់កាំភ្លើង ទៅលើបុគ្គលិក ក្រុមហ៊ុនទេសចរណ៍ Lotus ដែលជាភ្នាក់ងារ ទេសចរណ៍ លក់សំបុត្រឲ្យ ក្រុមហ៊ុន kazaNtip បណ្តាលឲ្យរងរបួសធ្ងន់ ។ ចំណែកការបាញ់ ប្រហារ លើកទី២ បង្កឡើងដោយ ជនជាតិបរទេស កាលពីយប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៥ មកដល់ពេលនេះ មិនទាន់ចាប់បាន ជនដៃដល់នៅឡើយ ។

ការបាញ់បោះសេរី កំពុងត្រូវបាន មហាជន ចាប់អារម្មណ៍ យ៉ាងខ្លាំង សម្រាប់ខេត្ត ព្រះសីហនុមួយនេះ ព្រោះវាបានធ្វើឲ្យ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នានា មានការភ័យ ខ្លាចជាខ្លាំង អំពីសុវត្ថិភាព ផ្ទាល់ខ្លួនរបស់ពួកគេ ។

ប៉ុន្តែអ្វីដែល គួរឲ្យអស្ចារ្យ ទៅទៀតនោះ គឺកាលពីយប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ២៣ និង៣០នាទី ខណៈដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរនានា បាននឹងកំពុង សប្បាយរីករាយ ក្នុងការដើរទិញ ទំនិញផ្សេងៗ ក្នុងពិធី តាំងពិព័រណ៍មួយ រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅឆ្នេរអូរឈើទាល ស្រាប់តែមាន ករណីផ្ទុះអាវុធ បាញ់បោះសេរី លើកទី៣ ដែលបង្កឡើងដោយ ជនជាតិខ្មែរម្តង ។

តាមរយៈសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅចំណុចមុខ អាហារដ្ឋាន សួន សុបិន ស្ថិតក្នុងក្រុម៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុធមួយ បន្ទាប់មក ជនដៃដល់ បាននាំគ្នាបើករថយន្ត និងម៉ូតូគេចខ្លួនអស់ ក្រោយមក កម្លាំងជំនាញ ក៏បានឃាត់ខ្លួន ជនសង្ស័យ ចំនួន៤នាក់ នៅចំណុចក្រុម១ ភូមិ១ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ខណៈដែលបំរុង បើករថយន្ត ចូលក្នុងផ្ទះ ក្នុងនោះមាន ឈ្មោះ ៖ ១.ផុន ប៊ុនថន ឋានន្តរសក្តិ អនុសេនីយ៍ឯក អត្តលេខ ២១១២៦២ កើតឆ្នាំ១៩៩០ នៅបញ្ជាការដ្ឋាន អង្គរក្ស មានស្រុកកំណើត និងទីលំនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។

២.ឈ្មោះ ឡុង ម៉ូស្គួ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត និងទីលំនៅភូមិ១ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។ ៣.ឈ្មោះ ហង្ស ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរចុងភៅ មានស្រុកកំណើត និងទីលំនៅភូមិ១ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។ ៤.ឈ្មោះ គីម ឆេង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មករ រោងចក្រ មានស្រុកកំណើត និងទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ។

វត្ថុតាងដកហូត មាន៖ អាវុធខ្លីម៉ាក ឡុកចិន ២ដើម លេខ៩០២២ និង៩២៣៦ និងគ្រាប់ឡុក ចំនួន១២គ្រាប់ និងគ្រាប់អេស្កាទូ ចំនួន៨០គ្រាប់ រថយន្តម៉ាក អ៊ីស៊ុយហ្ស៊ុយ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម ០២.២-៧៣៥០ ម៉ូតូ១គ្រឿង និងសម្ភារយុទ្ធភ័ណ្ឌ មួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យទាំងនេះ សមត្ថកិច្ច កំពុងសាកសួរ ចម្លើយបន្ត ៕

ដកស្រង់ពី៖ ដើមអម្ពិល