Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹម​៤​ថ្ងៃ​ត្រូវ​អស់លក្ខណ៍ ជន​ដៃដល់​កា​.​ប់​ប្រពន្ធ​ក្រុមប្រឹក្សា​ឃុំ​ពេល​កំពុង​ស្ល​ទឹក​នំ​បញ្ចុក

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីកើតមានអំពើហិ.ង្សាដោយចេតនាទៅលើស្ត្រីជាច្រើននាក់ខណៈពេលកំពុងតែស្លទឹកនំបញ្ចុក និងចិតបន្លែ (របោយនំ) បណ្តាលឲ្យស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៣ទៅ៤នាក់រងរបួសធ្ងន់ រួចជនដៃដល់រត់គេចខ្លួនអស់រយៈពេល៤ថ្ងៃនោះ ពេលនេះត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនបានហើយ នៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវចូលទៅមណ្ឌលដីការេពីរ តំបន់ភ្នំចង្ក្រានយក្ស ស្ថិតក្នុងភូមិសាស្ត្រឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមរមានជ័យ ។

បើតាមប្រភពពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា នៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានករណីហិង្សាដោយចេតនាកើតឡើងដែលបង្កឡើងដោយឈ្មោះ ស្វឿង ប៉ុង ហើយជនដៃដល់រូបនេះជាមនុស្សញៀនថ្នាំ និងបានធ្វើសកម្មភាពកាន់កាំបិតខ្វែវ រួចដើរតម្រង់ចូលមកកា.ប់ស្ត្រីចំនួន៣ទៅ៤នាក់ដែលកំពុងតែធ្វើស្លទឹកនំបញ្ចុកហូបជាលក្ខណៈគ្រួសារ និងចិតបន្លែដោយពុំដឹងមូលហេតុ។

ប្រភពដដែលបន្តថា ដោយឃើញពីសកម្មភាពរបស់ជនល្មើស ស្ត្រីទាំងនោះបាននាំគ្នាស្ទុះក្រោករត់យកតែប្រះអាយុរៀងៗខ្លួន តែចៃដន្យអីមានស្ត្រីម្នាក់ឈ្មោះ ហឿង សៃនាវ អាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធរបស់ក្រុមប្រឹក្សាឃុំថ្មពួក នៅភូមិថ្មពួក ឃុំថ្មពួក បានស្ទុះរត់បានបន្តិចក៏ជាន់ត្រូវដុំដីក្រឡាច់ដួល ហើយក៏ត្រូវជនដៃដល់កា.ប់ត្រូវចំជើងទាំងសងខាង ដៃទាំងសងខាង និងដងខ្លួន បណ្តាលឱ្យរងរបួសធ្ងន់តែម្តង ហើយក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកផងដែរ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យស្រុកក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរីវិញ ចំណែកឯជនដៃដល់ឈ្មោះ ស្វឿង ប៉ុង បន្ទាប់ពីធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មពួក បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់បាននៅ វេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវចូលទៅមណ្ឌលដីការេពីរ តំបន់ភ្នំចង្ក្រានយក្ស ស្ថិតក្នុងភូមិសាស្ត្រឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមរមានជ័យ រួមទាំងដកហូតបានវត្ថុតាងកាំបិតខ្វែវ ដែលធ្វើសកម្មភាពកា.ប់ទៅលើស្ត្រីរងគ្រោះទៀត ដែលបានយកទៅលាក់ទុកនៅក្នុងចម្ការដំឡូងមីខាងកើតវិទ្យាល័យថ្មពួក។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព