Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ងហ.ក់ពីលើផ្ទះ២ដង មិនសម្រេច លុះសួរនាំ ថាចង់ទៅស្រុក បែរជា​ធ្វើរឿង១នេះលើកទី៣ ផ្អើ.ល​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀ.នលើសកម្រិតរហូតវង្វេងស្មារតី(បែកថ្នាំ) បានប៉ុនប៉ងលោ.តពីលើផ្ទះចំនួន២លើក តែមិនបានសម្រេច លុះលើកទី៣ ក៏យកកាំបិតអា.រកខ្លួនឯង បណ្តាលឱ្យហូរឈា.មស្រោចខ្លួនរងរបួសធ្ងន់ ។ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅចំនុចផ្លូវ៦៣ កែងផ្លូវ១៥៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះខាងលើឈ្មោះ យ៉ាន់ រ៉ា អាយុ២៥ឆ្នាំ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិ ថ្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅចន្លោះម៉ោង៩យប់ គឺយុវជនរូបនោះបែកថ្នាំរហូតវង្វេងស្មារតី និងនិយាយតែម្នាក់ថា មានគេតាមសម្លា.ប់ខ្លួន និងបានរត់ឡើងលើផ្សារអូរឫស្សី ត្រង់ជាន់ចំណតរថយន្តបម្រុងលោតចុះមកក្រោម តែត្រូវប្រជាពលរដ្ឋ និងសន្តិសុខជួយសង្គ្រោះទាន់ និងបានទាញចុះមកក្រោមដល់ដី យុវជននោះក៏ដើរចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

លុះដល់វេលាម៉ោង១១យប់ ស្រាប់តែយុវជនរូបនោះបានផ្លោះរបងចូលផ្ទះអង្គការមួយកន្លែង មានទីតាំងនៅតាមបណ្ដោយផ្លូវ១៧៨ សង្កាត់ផ្សារថ្មី រួចឡើងជាន់លើ និងលោ.តចុះមកក្រោមទើរលើរថយន្ដមួយគ្រឿង បណ្តាលឲ្យបែកកញ្ចក់មុខ ចំណែកយុវជនរូបនោះរងរបួសថ្លោះជើងខាងស្តាំ និងដាច់រលាត់តិចតួច។

បន្ទាប់មកខាង អង្គការក៏បានប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ដែរ តែមិនបានប្តឹងផ្តល់អ្វីទេ និងថែមទាំងអោយសមត្ថកិច្ចជួយហៅរថយន្ដសង្គ្រោះមកដឹកយុវជនខាងលើទៅព្យាបាលរបួសទៀតផង ប៉ុន្តែសមត្ថកិច្ចទាក់ទងហើយ គ្មានរថយន្តសង្គ្រោះមន្ទីរពេទ្យណាហ៊ានមកដឹកយុវជនរងគ្រោះខាងលើនោះទេ ។

តាមប្រភពដដែលបានបន្តថា នៅពេលសួរនាំ យុវជនរងគ្រោះរូបនោះប្រាប់ថាចង់ទៅស្រុកវិញ និងឱ្យសមត្ថកិច្ចជួយជូនរូបគេទៅចំណតរថយន្តផង ប៉ុន្តែដោយសារយប់ជ្រៅទៅហើយ សមត្ថកិច្ចក៏បាននាំយុវជនរងគ្រោះខាងលើអោយមកសំរាកនៅប៉ុស្តិ៍នគរបាលផ្សារថ្មី៣សិន និងបានទិញទឹកនំចំណីឲ្យយុវជនខាងលើហូបទៀតផង ។

លុះពេលហូបឆ្អែតមានកម្លាំង ស្រាប់តែយុវជនខាងលើបានស្ទុះរត់ចេញពីប៉ុស្តិ៍ មកដល់មុខខ្លោងទ្វារ ក៏បានទាញកាំបិ.តតូចមួយ ដែលយុវជនខាងលើលា.ក់ក្នុងខ្លួន យកមកអា.រកខ្លួនឯងមួយទំហឹង បណ្តាលឲ្យហូរឈា.មស្រោចខ្លួន ហើយក៏រត់ចេញពីប៉ុស្តិ៍មកដល់ផ្លូវ៦៣ កែងផ្លូវ១៥៨ ក៏អស់ខ្យល់ដេកដួលនិងថ្នល់ រត់ទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលពេញដងផ្លូវតែម្តង។ ក្រោយកើតហេតុ យុវជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត្រ បានចេញមកដឹកយកជនរងគ្រោះទៅសង្គ្រោះភ្លាមៗផងដែរ ៕