Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនិច្ចា​! ក្មេង​ប្រុស​៦​ឆ្នាំ​ម្នាក់​បាត់​ពី​ផ្ទះ​ដើរ​រក​មិនឃើញ លុះ​ពេល​ឃើញ​អ្វី​ៗ​ហួសពេល​ហើយ

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំបានលង់ទឹកស្លា.ប់បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈស.ពក្មេងប្រុសរងគ្រោះត្រូវបានរកឃើញនៅវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

បើតាមនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះខាងលើឈ្មោះ រ៉ុប កុមីន ភេទប្រុស អាយុ០៦ឆ្នាំ រស់នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានឪពុកឈ្មោះ រី រាប់ អាយុ៣៨ឆ្នាំរ (ចំណាកស្រុកទៅប្រទេសថៃ) និងម្ដាយឈ្មោះ ខុន ត្រប់ អាយុ៤០ឆ្នាំ រស់នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ។

នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ បើតាមការរៀបរាប់របស់ឈ្មោះ មុំ រ៉ុប អាយុ៥៨ឆ្នាំ រស់នៅភូមិជាមួយគ្នា ដែលត្រូវជាជីតា បានប្រាប់ថា ដោយសារបាត់ចៅប្រុសយូរពេក គាត់ក៏បានដើររក តែរកមិនឃើញសោះ ហើយក៏ដើរទៅមើលនៅស្រះខាងកើតភូមិ ចំងាយប្រហែល១៥០ម៉ែត្រ ស្រាប់តែឃើញចៅប្រុសរបស់គាត់លង់ទឹកស្លា.ប់ឡើងអណ្តែតបាត់ទៅហើយ មិនដឹងតាំងពីពេលណានោះឡើយ ដោយគ្មានអ្នកណាដឹងទេ។

លោកវរសេនីយ៍ឯកយ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម យើងបានបង្កើតណៈកម្មាការត្រួតពិនិត្យ និងសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះ គឺស្លា.ប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន ។ ក្រោយពេលពិនិត្យរួច ស.ពក្មេងរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព