បណ្តាញសង្គម

បើករថយន្ត​បុក​ក្បាល​​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវរួច​បើក​រត់​ អាវុធហត្ថ​ចាប់​សុំ​សម្រួល​មិន​បាន​ឈ្លោះ​ជាមួយ​សមត្ថកិច្ច ​អាងខ្នង​អ្នកធំ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ព្រូស ជ្រុលទៅបុក ក្បាលព្រញថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យ រងការខូចខាត ហើយបានព្យាយាម បើករត់គេច ទៅប្រមាន២០០ម៉ែត្រ ក៏ត្រូវអាវុធហត្ថ ខណ្ឌចំការមន ធ្វើការឃាត់ រួចបញ្ចូនអ្នកបើកបរ ទៅកន្លែង កើតហេតុវិញ ។

នៅពេលទៅដល់ កន្លែងកើតហេតុ អ្នកបើកបររថយន្តបង្ក បានទូរស័ព្ទហៅ មិត្តភក្តិមកសុំ មន្ត្រីអាវុធហត្ថ ធ្វើការសងជាប្រាក់ ដើម្បីបញ្ចប់រឿងនៅ កន្លែងកើតហេតុ ។

តែសមត្ថកិច្ចមិនព្រម ព្រោះវាប៉ះពាល់ដល់ ទ្រព្យសម្បត្តិសាធារណៈ ទាល់តែ ការិយាល័យរាជធានី ទើបអាចដោះស្រាយបាន ឮដូចនេះទាំងមិត្តភក្តិ ទាំងបុរសជា ម្ចាស់រថយន្តបង្ក បានស្រែកឡូឡា ថែមទាំងជេសមត្ថកចិច្ច ថែមទៀតផង ។

ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង ១១ និង៥០នាទីយប់ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៥ នៅតាមបណ្តោយ មហាវិថី ម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន ៕

ដកស្រង់ពី ៖ កោះសន្តិភាព