បណ្តាញសង្គម

ជនជាតិ​កូរ៉េ​ម្នាក់ ស្រវឹងស្រា វ៉ៃ​គេឯង ផ្អើល​ពេញ​ផ្លូវ​

ភ្នំពេញ៖ បុរសម្នាក់ ជាជនជាតិកូរ៉េ ស្រវឹងស្រាជោគជាំ បែកគំនិត រករឿង និងឈ្លោះគ្នា ដោយរករឿងគេឯង និងវាយកញ្ចក់ម៉ូតូកង់បីឥណ្ឌាបែក បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ៥៩២ នៅចំណុចក្បែរនឹងអតីតរង្វង់មូលទួលគោក ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។សាក្សីដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ ជនជាតិចិនកូរ៉េ ៣នាក់ បានហៅម៉ូតូកង់បី អោយមកយកខ្លួន។

តែជិះមកដល់ផ្លូវ៥៩២ កែងផ្លូវ៣០៧ ស្រាប់តែជនជាតិកូរ៉េម្នាក់ មាឌរាងធំ ដោះអាវស្លៀកខោជើងខ្លី បានអុកឡុកគេឯង ផ្អើលពេញផ្លូវ ថែមទាំងវ៉ៃកញ្ចក់ម៉ូតូកង់បី បណ្តាលអោយបែកកញ្ចក់ រួចហើយរត់ពេញផ្លូវ។

ភ្លាមៗនោះ សមត្ថកិច្ច និងប្រជាពលរដ្ឋ នាំគ្នាផ្អើលឆោឡោ មិនដឹងថា គាត់បែកថ្នាំ រឺមួយយ៉ាងណានោះទេ។ ទាល់តែសមត្ថកិច្ច ហាមឃាត់ ទើបភាគីខាងជនជាតិកូរ៉េ បានព្រមឡើងលើម៉ូតូកង់បីវិញ។ ក្រោយពេលកើតហេតុខាងលើនេះ ជនជាតិកូរ៉េ បានហៅម៉ូតូកង់បី ឲ្យដឹកខ្លួន ចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿងតែម្តង៕

ដកស្រង់ពី៖កោះសន្តិភាព