Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រក​ឃើញ​ឃាតករ​ជា​ប្តី​បាញ់​សម្លាប់​ស្ត្រី​ជា​ប្រពន្ធ​នៅ​ស្ទឹង​ត្រែង

  • បោះពុម្ព

ខេត្តស្ទឹងត្រែង ៖ ពិតជាឈាមស្រែក ស្បែកហៅ ឃាតករដែលបាន បាញ់សម្លាប់ស្ត្រី នៅឯខេត្តស្ទឹងត្រែង ធាតុពិតគឺជា ប្តីជាទីស្រលាញ់ របស់ជនរងគ្រោះសោះ ។

ចំពោះការតាម ប្រមាញ់ចាប់ ខ្មាន់កាំភ្លើងជាប្តី សមត្ថកិច្ចបាន អះអាងថា ឃាតករជាប្តី បានរត់គេចពី កន្លែងកើតហេតុ មកពួននៅក្នុង ខេត្តរតនគីរី នៅវេលាម៉ោង ៦និង១៥នាទី យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ។ គួរបញ្ជាក់ស្ត្រី ជាអាជីវករលក់ ខោអាវក្នុងផ្សារម្នាក់ ត្រូវជនមិនស្គាល់មុខ លបបាញ់ប្រហារ ៣គ្រាប់ បណ្តាលឱ្យស្លាប់ ភ្លាមៗ នៅនឹងកន្លែង ខណៈកំពុងគេង ក្នុងអង្រឹងម្នាក់ឯង ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០២ និង២០នាទី រសៀលថ្ងៃទី ០៧ មីនា ២០១៥ នេះ ស្ថិតនៅចំណុច ផ្សារធំ ក្នុងក្រុង ស្ទឹងត្រែង ។

ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ រស្មី ស្រីខូច អាយុ២២ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ មានទីលំនៅក្នុង ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ ប្រភពបន្តថា ស្ត្រីរងគ្រោះ បានលែងលះ ជាមួួយប្តីជាង ១ឆ្នាំមកហើយ ប៉ុន្តែកន្លងមក ប្តីរូបនោះតែងតែ មកជួបជារឿយៗ ដើម្បីចង់ផ្សះផ្សាគ្នាវិញ តែស្ត្រីរងគ្រោះមិនព្រម ។ ប្រភពបានបន្តទៀតថា អតីតប្តីរបស់ ស្ត្រីរងគ្រោះ ក៏ធ្លាប់បាន គំរាមកំហែងថា ប្រសិនជាហ៊ានយកប្តីថ្មី គេនឹងគប់គ្រាប់បែក និងសម្លាប់ចោល ជាមិនខាន ៕

ដកស្រង់ពី ៖ កោះសន្តិភាព