Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២ថ្ងៃ​ក្របួច​បាន​០៥​នាក់​ សមត្ថកិច្ច​ត្រៀម​បញ្ជូន​ទៅ​តុលា​ការ​ថ្ងៃស្អែក

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ក្រុមប្រព្រឹត្តបទល្មើសគ្រឿងញៀនមានប្រុស មានស្រីចំនួន០៥នាក់ ដែលសមត្ថកិច្ចតាមក្របួចបានក្នុងរយៈពេល០២ថ្ងៃ រួមទាំងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់ផង និងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៤ កក្កដា។

នេះបើតាមមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាក់ប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី១៣ កក្កដា។លោក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន០៥នាក់ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀន ត្រូវបានមន្ត្រីជំនាញសួរនាំ និងកសាងសណុំរឿងចប់សព្វគ្រប់ហើយ តែនឹងត្រៀមបញ្ជូនពួកគេ រួមទាំងវត្ថុតាងនានាផង ទៅកាន់សាលាដំបូងនៅថ្ងៃទី១៤ កក្កដា។

លោក បានប្រាប់ថា ក្រុមជនសង្ស័យជួញដូរគ្រឿងញៀនទាំង០៥នាក់នោះ ត្រូវកម្លាំងជំនាញ នៃអធិការនគរបាលស្រុកបវេល បង្ក្រាបបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១១ និងថ្ងៃទី១២ កក្កដា ពេលពួកគេកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀននេះ ជាក់ស្ដែង នៅក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស និង ភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល។

នៅក្នុងរបាយការណ៍ការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្រុមប្រព្រឹត្តបទល្មើសគ្រឿងញៀនទាំអ០៥នាក់នោះ ១-ឈ្មោះ ជន់ លឹម ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិអូរដូនពៅ ឃុំឃ្លាំងមាស ចាប់ខ្លួនដំបូងគេ នៅថ្ងៃទី១១ កក្កដា ២-ឈ្មោះកែវ ចាន់រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបូរសង្ក្រាច ឃុំឃ្លាំងមាស ៣-ឈ្មោះ រួម សំអុល ប្រុសអាយុ៣៨ឆ្នាំ នៅភូមិជញរោយស្នា ឃុំខ្នាចរមាស ៤-ឈ្មោះ សុន គន្ធា ប្រុសអាយុ៣៨ឆ្នាំ នៅភូមិសាំងរាំង ឃុំបវេល និង ៥-ឈ្មោះ រួម ម៉ាល័យ ហៅជា ប្រុសអាយុ២៩ឆ្នាំ នៅភូមិផលូវប្រាំមួយ ឃុំតាក្រី ស្រុកកំរៀង។ ជន០៤នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១២ កក្កដា ក្រោយសមត្ថកិច្ចទទូលបានចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះ ជន់ លឹម។

បើតាមមន្ត្រីស្រុកបវេល បាននិយាយថា ដំបូងឡើយមន្ត្រីជំនាញបានឃាត់ខ្លួន ស្ត្រីឈ្មោះ ជន់ លឹម ថែមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។ ក្រោយពីសួរនាំបឋម ទើបនៅថ្ងៃបន្ទាប់ មន្ត្រីជំនាញធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបក្សពួកបានចំនួន០៤នាក់បន្ថែមទៀត ដែលក្រុមនេះបានប្រទាក់ក្រឡាគ្នា ក្នុងការប្រព្រឹត្តបទល្មើសគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងមូលដ្ឋាន។

នៅក្នុងរបាយាការណ៍ខាងលើ ក៏បានបញ្ជាក់ដែរថា ជាមួយនឹងការឃាត់ខ្លួនជនទាំង០៥នាក់ រយៈពេល០២នាក់នេះ មន្ត្រីជំនាញដកហូតបាននូវវត្តុតាងសរុបរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន២៥ថង់ មានទម្ងន់១៧៤,៤៩ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន Wy (យ៉ាម៉ា) ចំនួន១០គ្រាប់ និង កាំភ្លើងកែច្នៃចំនួន០២ដើម រួមទាំងសម្ភារៈប្រើប្រាសថ្នាំញៀនមួយចំនួនផងដែរ។

លោក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញ បានបញ្ចប់ការសួរនាំ និង បានកសាងសំណុំរឿងរួចរាល់ហើយ ដែលត្រៀមបញ្ជួនពួកគេទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៤ កក្កដា ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព