បណ្តាញសង្គម

ព្រោះតែរឿងព្រំដី! ក្មួយប្រសាហ៊ានលើកដៃ​ប្រល័យជីវិតឪពុកមា

ខេត្តកំពង់ធំ ៖ បុរសជាឪពុកមាម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីផឹកស្រាទាស់ពាក្យសម្តីគ្នាជាមួយក្មួយប្រសាប្រុសរឿងព្រំដី ហើយក្មួយប្រសារូបនោះក៏រត់ទៅទាញពូថៅមកកា.ប់ឪពុកមា បណ្តាលឱ្យបាត់បង់ជីវិតតែម្តង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ វ៉ន សុភ័ណ អធិការរងនគរបាលស្រុកស្ទោង ទទួលផ្នែកព្រហ្មទណ្ឌ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ មិត ពុធ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ និងត្រូវជាក្មួយប្រសារជនរងគ្រោះ ។

ចំណែកជនរងគ្រោះជាឪពុកមាសាច់ថ្លៃឈ្មោះ ឃន ស៊ន់ ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ទាំងជនសង្ស័យ និងជនរងគ្រោះ មានផ្ទះនៅជាប់របងគ្នា ។

លោកអធិការរងបានបន្តថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែល៧យប់ថ្ងៃកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ រួមនិងមិត្តភក្តិពីរនាក់ទៀតបាននាំគ្នាផឹកស្រា.សនៅក្រោមផ្ទះជនរងគ្រោះរហូតស្រវឹងរៀងៗខ្លួន ហើយក៏កើតជាទំនាស់ពាក្យសំដីគ្នារឿងព្រំដី រវាងជនសង្ស័យ និងជនរងគ្រោះ ។

ពេលនោះជនសង្ស័យបានយកកែវស្រាគប់ទៅលើជនរងគ្រោះ រួចបានរត់ទៅផ្ទះរបស់ខ្លួនយកពូថៅមកទៀត ហើយក៏កា.ប់ជនរងគ្រោះចំក្រោមឆ្អឹងដងកាំបិ.តខាងឆ្វេង បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ចំណែកមិត្តភក្តិ២នាក់ទៀតបានត្រឹមតែស្រែកឃាត់ មិនហ៊ានចូលជួយនោះទេ ខ្លា.ចជនសង្ស័យកា.ប់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់គេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការរងបានដឹកនាំកម្លាំងជំនាញ សហការជាមួយប្រជាការពារចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស.ពជនរងគ្រោះ ឃើញមានស្នាមរបួសត្រូវគេកា.ប់ចំនួន១កន្លែង នៅក្រោមឆ្អឹងដងកាំបិ.តខាងឆ្វេង ។

យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកស.ព បានរកឃើញថា ជនរងគ្រោះពិតជាស្លា.ប់ដោយសារជនសង្ស័យកាប់ប្រាកដមែន ហើយមូលហេតុ គឺបណ្តាលមកពីទំនាស់ពាក្យសម្តីគ្នារឿងព្រំដីក្នុងពេលផឹកស៊ី ។

រួចសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៩យប់ថ្ងៃកើតហេតុ ។ ក្រោយពីពិនិត្យចប់ សមត្ថកិច្ចបានប្រគល់ស.ពជនរងគ្រោះជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព