បណ្តាញសង្គម

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំមន្ត្រីក្រោមឱវាទ ដាច់ខាតមិនត្រូវដោះលែងរថយន្តដឹកលើសទម្ងន់ មុនពេលកំណត់ឡើយ

រាជធានីភ្នំពេញ ៖ បុរសជាអតីតសន្តិសុខម្នាក់ បានដើរទៅលេងមិត្តភក្តិ ក៏ស្រាប់តែដើរដួលស្លា.ប់នៅលើដងផ្លូវ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៣ជិតភ្លឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវម៉ៅសេទុងខាងត្បូងស្តុបទេពផន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។បុរសរូបនោះមានឈ្មោះ ប៊ិន ណារ៉េត អាយុ៣៧ឆ្នាំ មានលំនៅក្នុងបុរីកីឡា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមអ្នកស្គាល់គ្នាឈ្មោះ ជុំ សុខគង់ ភេទប្រុស អាយុ៤១ឆ្នាំ ជាសន្តិសុខ GKS ដែលយាមនៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា នៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី១៤ ខែកក្កដា អ្នកស្គាល់គ្នារូបនោះ បានជិះម៉ូតូកង់៣ មកលេងរូបគាត់ដែលកំពុងយាម និងអង្គុយជជែកគ្នាលេង ដោយគាត់ប្រាប់ថា មិនសូវស្រួលខ្លួនឡើយ។ប្រភពដដែលបន្តថា លុះនៅវេលាម៉ោងប្រមាណ៣ជិតភ្លឺ គាត់ (បុរសរងគ្រោះ) ក៏បានដើរត្រឡប់ទៅផ្ទះវិញ។

នៅពេលនោះ គាត់ (ជនរងគ្រោះ) បានដើរចេញប្រមាណ៦០ម៉ែត្រ ក៏មិនស្រួលខ្លួនរួចក៏អង្គុយចុះ។ ដោយឃើញដូចនេះ រូបគាត់ (ឈ្មោះជុំ សុខគង់) ក៏បានដើរមកមើល និងជួយលើក តែគាត់ (បុរសរងគ្រោះ) ប្រទាញដៃជើងស្លា.ប់បាត់ទៅហើយ។តាមប្រភពព័ត៌មានអោយដឹងទៀតថា កន្លងមក បុរសរូបនោះ (ជនរងគ្រោះ) មានប្រពន្ធជាច្រើននាក់ ហើយនៅមុនពេលកើតហេតុ ក៏មានទំនាស់គ្នាជាមួយប្រពន្ធក្រោយ រួចមកក៏បានជិះម៉ូតូកង់៣ ទៅលេងអ្នកស្គាល់គ្នានៅកន្លែងធ្លាប់ធ្វើការ តែមិននឹកស្មានថាដើរដួលស្លា.ប់បែបនេះឡើយ។

គួរបញ្ជាក់ថា នៅព្រឹកនោះដែរ គេក៏បានឃើញស្ត្រីជាប្រពន្ធក្រោយ មកមើលដែរ តែមិនទទួលស្គាល់ឡើយ ហើយក៏បានត្រឡប់ទៅវិញតែម្តង។ ហើយបើតាមការត្រួតពិនិត្យលើស.ពជនរងគ្រោះឃើញថា អវិជ្ជមានកូវីដ១៩ ក្រោយមកនគរបាលក៏បានសន្និដ្ឋានថា បុរសរងគ្រោះរូបនោះបានស្លា.ប់ដោយសារគាំងបេះដូង៕

ដកស្រង់ពី៖កោះសន្តិភាព