Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេ អហ ខេត្តកពង់ស្ពឺៈ សមត្ថកិច្ចអាចគ្រប់គ្រងសភាពការណ៍ ករណីក្រុមចោរប្រុងប្លន់នៅវត្តបឹងតូច

  • បោះពុម្ព

កំពង់ស្ពឺៈ ចំពោះករណីមាន ក្រុមចោរប្រដាប់អាវុធ មួយក្រុម ប្រុងធ្វើសកម្មភាព ចូលប្លន់លុកាក់ និងទ្រព្យសម្បត្តិ នៅក្នុងវត្ត បឹងតូច ស្ថិតនៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឥឡូវនេះ កម្លាំងសមត្ថកិច្ចចម្រុះ អាចគ្រប់គ្រង ស្ថានភាពបានវិញហើយ បន្ទាប់ពី ចុះទៅជួយអន្តរាគមភ្លាមៗ នៅក្នុងវត្តនោះ។

មេបញ្ជាការ អាវុធហត្ថខេត្ត កំពង់ស្ពឺ លោកឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន បានបញ្ជាក់តាម ទូរស័ព្ទមកថា " ឥឡូវនេះយើងអាច គ្រប់គ្រងសភាពការណ៍ បានទាំងស្រុងហើយ ដោយមានកម្លាំងយោធា កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ជាច្រើននាក់ ចុះមកដល់ក្នុងវត្ត " ។ លោក ម៉ែន ស៊ីប៊ន ដែលកំពុងស្ថិត នៅក្នុងវត្ត បានបញ្ជាក់ទៀតថា ក្រុមចោរទាំងនេះ មិនទាន់ធ្វើសកម្មភាព នៅឡើយទេ ដោយពួកគេ ដើរទៅខាងក្រោយវត្ត ប៉ុន្តែត្រូវបាន ប្រជាពលរដ្ឋ ដែលមកព្យាបាលជំងឺ នៅក្នុងវត្តឃើញទាន់ ក៏ភ្ញាក់ផ្អើល ប្រកូប្រាកាស រហូតព្រះសង្ឃគោះជួង បន្លឺជាសញ្ញា ប្រកាសអាសន្ន និងសុំអន្តរាគម ពីសមត្ថកិច្ច។

មេបញ្ជាការ អាវុធហត្ថ លោក ម៉ែន ស៊ីប៊ន បានអះអាងទៀតថា ក្រោយគោះជួង ប្រកាសអាសន្នរួចមក កម្លាំងយោធា ដែលឈរជើង នៅក្បែរវត្ត បានចេញមកអន្តរាគម រួចហើយកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ របស់លោកបានទៅដល់ ប៉ុន្តែក្រុមចោរទាំងនោះ បានរត់កាត់វាលស្រែ ចូលទៅក្នុង ព្រៃភ្នំអស់ហើយ ខណៈដែលកម្លាំង សមត្ថកិច្ចទាំងអស់ បន្តការស្វែងរក ប៉ុន្តែងងឹតពេក មានការលំបាកសម្រាប់ ប្រតិបត្តិការមួយនេះ ។

លោក ម៉ែន ស៊ីប៊ន បានឲ្យដឹងទៀតថា ក្រុមចោរទាំងនេះ ប្រុងមកធ្វើសកម្មភាព នៅវត្តបឹងតូច ប្រហែលមកពី ព្រះចៅអធិការវត្ត ចេះស្រោចទឹក និងមើលជំងឺ ដែលមានប្រជាពលរដ្ឋ ជាច្រើនអ្នកមកស្នាក់ នៅក្នុងវត្តមួយនេះ ព្យាបាលជំងឺ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៨ និង០៥យប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ ប្រជាពលរដ្ឋដែលនៅ ក្នុងវត្តបឹងតូច បានប្រទះឃើញ ក្រុមចោរ៥នាក់ ប្រដាប់ដោយកាំភ្លើង ពួននៅខាងក្រោយវត្ត ក្បែរបង្គន់ចងប្លន់ យកទ្រព្យសម្បត្តិ របស់ព្រះសង្ឃ នៅក្នុងវត្ត តែត្រូវបែកធ្លាយ នាំគ្នារត់គេច ខ្លួនអស់ទៅ ៕

ដកស្រង់ពី ៖ ដើមអម្ពិល