Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជន​ក្លែង​ជា​សង្ឃ ដើរ​រៃ​អង្គាសប្រាក់​ជា​យូរ​មក​ហើយ សមត្ថកិច្ច​ចាប់ខ្លួន​១៨​នាក់ បញ្ជូន​ទៅ​តុលាការ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ កក្កដា ២០២១នេះ ជនសង្ស័យចំនួន ១៨នាក់ ដែលស្លៀកស្បង់ជីវរក្លែងបន្លំជាសង្ឃ ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចាប់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូលនោះ ត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ ។

ក្រោយទទួលបានព័ត៌មានពីលោកគ្រូអនុគុណខណ្ឌកំបូល និងមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ ចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបចាប់ខ្លួនជនសង្ស័យចំនួន១៨នាក់ (ម្នាក់ជាអ្នកបើកឡាន) ដោយនៅពេលព្រឹកបានស្លៀកពាក់គ្រងស្បង់ជីវរ ក្លែងបន្លំជាសង្ឃ ដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌកំបូល រយៈពេលជាយូរមកហើយ ។

ជនសង្ស័យទាំងនោះរួមមាន ៖ ១, ឈ្មោះ ឈុន ថាត ២,ខ្លូត សុខា ៣, ន ឆូយ ៤,ឈួន សាវរី ៥,ផេង ភី ៦,ច្រាន់ ប៉ាវ ៧,ជន មី ៨,ម៉ៅ រីន ៩,យាន រត់ ១០,ហ៊ុន ព្រឿន ១១, រស់ ហឿន ១២, ស្មៀន កក្កដា ១៣, ញិន គឹម ១៤, ឈុន ថាត ១៥, រស់ ហឿន និង២នាក់ទៀត មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ ដែលក្នុងនោះមានម្នាក់ ជាអ្នកបើកបររថយន្តជូនជនក្លែងខ្លួនជាព្រះសង្ឃទាំងនេះចេញដើរបិណ្ឌបាត្រ មិនតែប៉ុណ្ណោះក្រោយឃាត់ខ្លួនពិនិត្យទឹកនោមបានរកឃើញ៧នាក់មានផ្ទុកសារធាតុញៀន ក្នុងខ្លួនថែមទៀតផង ។

នគរបាលខណ្ឌកំបូលប្រាប់ឱ្យដឹងថា ក្រុមជនសង្ស័យទាំងនោះបាននាំគ្នាជួលផ្ទះមួយកន្លែងនៅក្នុងបុរីពិភពថ្មីស្នាក់នៅជុំគ្នា ហើយនៅពេលថ្ងៃមានរថយន្តម៉ាកកូរ៉ូឡា១គ្រឿង បើកដឹកចេញពីផ្ទះជួលខាងលើ ដាក់នៅកន្លែងស្ងាត់ រួចគ្រងស្បង់ចីវរ និងប្រដាប់ដោយបាត្រ រួចដើរចូលតាមភូមិឋាន និងទីប្រជុំជននានាបិណ្ឌបាត្របាយទឹកចំណីអាហារ និងប្រាក់ពីអ្នកភូមិ ។

លុះបិណ្ឌបានទើបទៅរកកន្លែងស្ងាត់ផ្លាស់ប្ដូរស្បង់ចីវរចេញហើយស្លៀកពាក់ខោអាវ និងត្រឡប់ទៅកាន់ផ្ទះជួលវិញ នាំគ្នាហូបបាយ និងមួយចំនួនទិញស្រាផឹក និងប្រើប្រាស់គ្រឿងញៀនដោយមិនខ្លាចរអារអ្វីទាំងអស់ ។

ប្រភពដដែលបានបន្តទៀតថា សកម្មភាពរបស់ជន១ក្រុមនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយក៏មិនអាចលាក់បាំងជិតឡើយ ត្រូវប្រជាពលរដ្ឋដឹង និងបានរាយការណ៍ជូនកម្លាំងនគរបាលខណ្ឌកំបូល ទើបនគរបាលខាងលើចុះធ្វើការស្រាវជ្រាវហើយជំហ៊ានដំបូងឃាត់ខ្លួនបានចំនួន១០នាក់ ក្នុងនោះជនក្លែងជាព្រះសង្ឃ០៩នាក់ និង០១នាក់ទៀត ជាអ្នកបើកបររថយន្តដឹកសង្ឃក្លែងក្លាយខាងលើដើរបិណ្ឌបាត្រ បន្ទាប់មកបាននាំទៅសាកសួរព្រមទាំងឈាននបន្តទៅចាប់ខ្លួនជនក្លែងជាព្រះសង្ឃ០៨នាក់ទៀតបន្ថែមទៀត ។

ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលសួរនាំក្រុមជនសង្ស័យទាំងនោះបានសារភាពថា ពួកខ្លួនបានក្លែងខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្របែបនេះ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនជាយូរមកហើយ ដោយមានមេខ្យល់ម្នាក់ឈ្មោះ ម៉េង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ជាមេខ្លោងចាត់រៀបចំចាត់ផែនការតាមមុខព្រួញនីមួយៗឲ្យ ។

ហើយក្នុង០១ថ្ងៃ ពួកខ្លួនបិណ្ឌបាត្របានចំណីអាហារបាយទឹក និងប្រាក់ក្នុងម្នាក់ចាប់ពី៨ម៉ឺន ទៅ១០ម៉ឺនរៀលលុះបានហើយមេខ្យល់ឈ្មោះ ម៉េង បានដកយកក្នុងម្នាក់ៗចាប់ពីពី៣ម៉ឺនរៀលទៅ៣៥,០០០រៀលក្នុង០១ថ្ងៃ ចំណែកឯប្រាក់ដែលនៅសល់ពីនេះ គឺពួកខ្លួនទុកសម្រាប់ចាយវាយខ្លួនឯង ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំងនេះហើយ កម្លាំងនគរបាលខណ្ឌកំបូល ក៏បានសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

 

ដកស្រង់ពី៖កោះសន្តិភាព