Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថ ដុត​កម្ទេចរថយន្ត​០២​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​ឈើ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់

  • បោះពុម្ព

ខេត្តពោធិ៍សាត់ ៖ កម្លាំងអាវុធហត្ថ នៅម៉ោង ០១និង៥៥នាទី រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានដុតកម្ទេចចោលរថយន្តកែច្នៃ (រ៉េវ ឫបាកុង) ចំនួន ០២គ្រឿង នៅនឹងទីតាំង ស្ថិតព្រៃជ្រៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។

ការដុតកម្ទេចចោលរថយន្តទាំង០២គ្រឿងនេះ គឺយោងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយមានការឯកភាពពីសមត្ថកិច្ចជំនាញ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងអាជ្ញាធរដែនដី ។

សូមបញ្ជាក់ថា «អាវុធហត្ថ នឹងកម្ទេចចោលរថយន្ដបាកុង ២គ្រឿង ដែលប្រទះឃើញក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់» ដោយកម្លាំងចម្រុះបានចុះល្បាត ក៏ប្រទះឃើញរថយន្ដ រ៉េវ បាកុង ជាមធ្យោបាយដឹកជញ្ជូនឈើ ចំនួន២គ្រឿង ត្រូវបានបើកចូលជ្រៅទៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។

ប្រតិបត្តិការល្បាតរួមគ្នាខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង០៥នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយកម្លាំងចម្រុះ រួមមាន កម្លាំងទីស្នាក់ការល្បាត ររៀង នៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវ៉ាញ កម្លាំងមន្ត្រីក្រសួងបរិស្ថាន កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ៕

ដកស្រង់ពី៖កោះសន្តិភាព