Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​ស្ទោង​អស់​ជាង​១០០​តម្លឹង

  • បោះពុម្ព

ខេត្តកំពង់ធំ ៖ ក្រុមចោរប្រដាប់ កាំភ្លើងអាការ ៤ដើម បានសម្រុកចូលប្លន់ អាជីវករលក់មាស នៅក្នុងផ្សារស្ទោង អស់ចំនួន៣ទូរ យកបានមាសជាង ១០០តម្លឹង និងប្រាក់ ៩,០០០ដុល្លា រួចនាំគ្នាគេចខ្លួន ចូលក្នុងព្រៃបាត់តែម្តង ។

ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៥ ។ យ៉ាងណានោះ កងកំលាំងប្រដាប់អាវុធ ទាំង៣ប្រភេទមាន កងរាជអាវុធហត្ថ នគរបាល និងកំលាំងសឹករង កំពុងធ្វើការ ឡោមព័ទ្ធព្រៃ រហូតដល់យប់ នៅតែមិនទាន់រកឃើញ ក្រុមចោរប្រដាប់អាវុធ នៅឡើយនោះទេ ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ នៅក្នុងខេត្ត កំពង់ធំ ជាពិសេសគឺ ក្រុមអាជីវករ លក់មាសតែម្តង មានការព្រួយបារម្មណ៍ យ៉ាងខ្លាំងពីសុវត្ថិភាព របស់ពួកគាត់ ដោយសារតែករណី ចោរប្លន់អាជីវករលក់មាស នៅក្នុងខេត្តកំពង់ធំ កំពុងតែកក្រើក ឡើងវិញហើយ ក៏ពុំទាន់ឃើញសមត្ថកិច្ច បង្ក្រាបបាននៅឡើយ រហូតមកដល់ពេលនេះ ដូចជាករណីចោរប្លន់ អាជីវករលក់មាស នៅស្រុកបារាយណ៍ ទើបតែកើតឡើង ក្តៅៗសោះ ស្រាប់តែមកប្លន់ អាជីវករលក់មាស នៅស្រុកស្ទោងទៀត ។

ហើយប្រជាពលរដ្ឋ បានរិះគន់ថា បើលើកនេះសមត្ថកិច្ច បង្ក្រាបមិនបាន ក្រុមចោរទៀតនោះ មិនដឹងថាពួកចោរ វាខ្លាំងឬមួយក៏ សមត្ថកិច្ចអន់នោះទេ ៕

ដកស្រង់ពី ៖ កោះសន្តិភាព