Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការ​ឃុំខ្លួន​នារី​ខ្មែរ​បី​នាក់​និង​បុរស​នី​ហ្សេ​រី​យ៉ា​ពីរ​នាក់ ករណី​ជំរិត​ទារប្រាក់​តាម​វី​ង

  • បោះពុម្ព

ភ្នំពេញ ៖ នារីខ្មែរបីនាក់ និងបុរសជនជាតិ នីហ្សេរីយ៉ា ពីរនាក់ ត្រូវបានចៅក្រម ស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ លោក អ៊ឹម វណ្ណះ សម្រេចកាលពី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ ឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទជំរិតទារប្រាក់ តាមប្រព័ន្ធផ្ទេរប្រាក់ វីង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនល្មើសមានឈ្មោះ សឺន សិរីសុជាតិ ភេទស្រី អាយុ២២ឆ្នាំ ឈ្មោះ ម៉ុន សុខនីតា ភេទស្រី អាយុ២០ឆ្នាំ ឈ្មោះ ជួន ចាន់ណា ភេទស្រី អាយុ២៥ឆ្នាំ ឈ្មោះ UGO OSCAR NKWOCHA ភេទប្រុស អាយុ៤០ឆ្នាំ និង ឈ្មោះ OGU MMADUABUCHI ភេទប្រុស អាយុ៣២ឆ្នាំ ។

សមត្ថកិច្ចបន្តថា ឈ្មោះ សឺន សិរីសុជាតិ និង ឈ្មោះ ម៉ុន សុខនីតា ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌចំការមន និងមូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌមានជ័យ ឃាត់ខ្លួនកាលពី ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ នៅចំណុច ហាងបម្រើសេវា ផ្ទេរប្រាក់ វីង យីហោ លី ហេង ផ្ទះលេខ 39AE0 ផ្លូវលេខ 77BT ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។បន្ទាប់មក សមត្ថកិច្ចបានឃាត់ខ្លួន មេខ្លោង និងបក្ខពួកពីរនាក់ បន្ថែមទៀត នៅចំណុចផ្ទះជួល លេខA4 ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ការឃាត់ខ្លួនជនសង្ស័យ ទាំង៥នាក់នេះ ធ្វើឡើងបន្ទាប់ពី ទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ឈ្មោះ ពឹង សេរី ដែលបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ មានបុរសម្នាក់ អះអាងថា គេជាជនជាតិខ្មែរ សញ្ជាតិអង់គ្លេស បានអ៊ីម៉ែលមកគាត់ថា ខ្លួនគេបានលែងលះ ជាមួយប្រពន្ធ ជនជាតិ អង់គ្លេស ហើយចង់មកវិនិយោគទុន នៅកម្ពុជា ប៉ុន្តែប្រពន្ធរបស់គេ បានប្លុកច្រកផ្សេងៗ មិនឲ្យរូបគេអាច ផ្ទេរលុយចេញបាន ដូច្នេះគេកំពុង រកមធ្យោបាយ ផ្សេងទៀត ដើម្បីផ្ញើលុយ ១ លាន ៥សែនដុលា្លរ មកឲ្យគាត់ (ពឹង សេរី) ជួយរក្សាទុកតាមរយៈ ក្រុមហ៊ុនសន្តិសុខ អន្តរជាតិ ។

លុះដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ ម៉ោង១១ និង៣០នាទី មានស្រីម្នាក់ ទូរស័ព្ទមកគាត់ ដោយអះអាងថា គេជាភ្នាក់ងារគយ នៅព្រលានយន្តហោះ សៀមរាប ហើយប្រាប់ថា មានបុរសជនជាតិ អង់គ្លេសម្នាក់ មានឥវ៉ាន់មិនឲ្យគយ ត្រួតពិនិត្យផ្ញើមកគាត់ ដូច្នេះបើមិនចង់ឲ្យ គយត្រួតពិនិត្យ ត្រូវពិន័យប្រាក់ចំនួន ១.២០០ដុល្លារ ពេលនោះគាត់ (ពឹង សេរី) ក៏បានវេតាមវីង ឲ្យនៅម៉ោង ២និង៣០នាទី ។ លុះម៉ោង ៧យប់ ថ្ងៃដដែល ស្ត្រីដែលអះអាងថា ជាភ្នាក់ងារគយ នៅសៀមរាប បានទូរស័ព្ទមក គាត់ម្តងទៀត ដោយប្រាប់ថា មេគេមិនព្រមទេ តម្រូវយកឥវ៉ាន់ទៅ ស្កេនទើបបាន ។

ក្រោយមក នៅព្រឹកថ្ងៃបន្ទាប់ ស្រាប់តែមានប្រុសម្នាក់ ទូរស័ព្ទមកគាត់ ដោយប្រាប់ថា គេជាមេគយ នៅព្រលានយន្តហោះ សៀមរាប ឈ្មោះ រ៉េន បូ ហើយបញ្ជាឲ្យគាត់ ឆែកមើលអ៊ីម៉ែលគយ ដែលបានផ្ញើមក ឲ្យគាត់បង់ថ្លៃ ការចេញវិញ្ញាបនបត្រ បញ្ជាក់ថា ឥវ៉ាន់គ្មានបញ្ហា និងត្រូវបង់លុយ បន្ថែម ២.៦០០ ដុល្លារទៀត ទើបអាចយក ឥវ៉ាន់ចេញបាន ដោយមានការសង្ស័យ គាត់ពុំបានវេលុយ ទៅតាមការ ចង់បាននោះទេ ហើយពួកគេក៏បាន ទូរស័ព្ទមកគាត់ដោយ បង្ខំនិងគម្រាមឲ្យគាត់ វេលុយឲ្យ បើមិនដូច្នោះទេ នឹងមានបញ្ហាផ្លូវច្បាប់ ។

លុះដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ពួកគេនៅតែទូរស័ព្ទមក គំរាមគាត់ទៀត ទើបគាត់ប្តឹង សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ ឲ្យធ្វើការស្រាវជ្រាវ រហូតឈានដល់ការ ចាប់បានជនខិលខូច ទាំងនោះតែម្តង៕


ដកស្រង់ពី ៖  កម្ពុជាថ្មី