បណ្តាញសង្គម

អគ្គិភ័យ​ឆាប​ឆេះ​ ផ្សារ​សេះស នៅខេត្ត​កែប

ខេត្តកែប ៖ នៅវេលាម៉ោង ៦ល្ងាច១៩ កក្កដា ២០២១ មានករណីអគ្គីភ័យកំពុងឆាបឆេះ ផ្សារសេះស យ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ខណៈមានរថយន្តអន្តរាគមន៍ពន្លត់អគ្គិភ័យ កំពុងតែចេញប្រតិបត្តិការ ចំនួន ០៤ គ្រឿងផងដែរ។ប្រភពព័ត៌ពីកន្លែងកើតហេតុ បានអោយដឹងជាបឋមថា មានហើយឮសូរសំឡេងផ្ទុះ ចេញពីខាងក្នុងផ្សារ ។

យ៉ាងណាអគ្គិភ័យនេះ រហូតមកដល់ពេលនេះ នៅតែបន្តឆេះខ្លាំង នៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ ទោះបីជាមានរថយន្តពន្លត់អគ្គិភ័យមកក៏ដោយ ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូនជាបន្ត ៕

 

 

ដកស្រង់ពី៖កោះសន្តិភាព