Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅ​ចាំ​ទេ? កាល២​ឆ្នាំ​មុន ជន​ដែលស​ម្លា​.​ប់​កុមារ​២​នាក់ ត្រូវតុលាការ​ផ្តន្ទាទោស​ដាក់គុក​អស់​១​ជិ​វិត

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ ទីបំផុតទៅ តុលាការខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជិវិត ទៅលើជនជាប់ចោទឈ្មោះ មាង វិចិត្រ ករណីចាប់រំលោ.ភសេពស.ន្ថវៈ ហើយបានសម្លា.ប់កុមារី អាយុ១០ឆ្នាំ បន្ទាប់មកក៏បានសម្លា.ប់ប្អូនប្រុសរបស់នាងអាយុជាង ២ឆ្នាំ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នេះបើយោងតាមអង្គការការពារកុមារ ចេញផ្សាយនៅថ្ងៃទី២០ កក្កដា ២០២១នេះ ។

ជនដៃដល់ខាងលើឈ្មោះ មាង វិចិត្រ អាយុ ២៨ឆ្នាំ ក្រោយបង្កហេតុនៅខេត្តព្រះសីហនុ ក៏បានរត់គេចខ្លួនមកសំងំនៅផ្ទះ ឯស្រុកកំណើតនៅក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ត្រូវកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយអង្គការ CPU ចាប់ខ្លួនបាន នៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ និងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តទៀតទាំងយប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមច្បាប់ ។

ប្រភពពីអង្គភាពការពារកុមារ (CPU) បានផ្តល់ជាព័ត៌មានថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ជនជាប់ចោទ ត្រូវបានតុលាកាផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ នៅប្រទេសកម្ពុជា ទោសមួយជីវិត គឺមានន័យថា គ្មានថ្ងៃដោះលែង ។

សូមអោយវិញាក្ខណ្ឌរបស់ក្មេងទាំងពីរ ទៅកាន់សុគតិភព ភាពយុត្តិធម៌ ដែលអង្គភាពការពារកុមារ អាចប្រគល់បានទៅជូនអ្នកទាំងពីរ គឺត្រឹមតែធ្វើអោយប្រាកដថា បុគ្គលនេះមិនមានថ្ងៃដោះលែង ហើយប្រព្រឹត្តទៅលើកុមារដទៃបានទេ ។

សូមរម្លឹកប្រវត្តិរបស់ជនជាប់ចោទបន្តិច បើតាមលោក សៀង យាន មេភូមិគ្រើល បានឲ្យដឹងថា ជនជាប់ចោទ គឺជាកូនទី៣ នៅក្នុងចំណោមបងប្អូន ៣នាក់ ដែលមានឪពុកឈ្មោះ ម៉ុច មាង អាយុ៦៧ឆ្នាំ ជាជនពិការ និងម្តាយឈ្មោះ ផី បានស្លាប់បាត់បង់ជីវិតតាំងពីជនសង្ស័យមានអាយុជាងមួយខួប ។

កាលពីជនជាប់ចោទ អាយុប្រហែល១៥ឆ្នាំ ក្នុងពេលដែលចេញទៅមើលក្របី នៅវាលស្រែចុងភូមិ ជននេះបានធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោ.ភកូនស្រី អ្នកភូមិម្នាក់ ដែលទៅមើលក្របីជិតគ្នា តែមិនបានសម្រេច ដោយមានការប្រតាយប្រតប់គ្នាចុះឡើង រហូតមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ទើបធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរ ក៏បានរត់ចោលស្រុក តាំងពីពេលនោះមក ។

លោកមេភូមិគ្រើល បានបន្តថា រយៈពេល២ ទៅ៣ឆ្នាំក្រោយមក ជនសង្ស័យលួចចូលស្រុកម្តង តែត្រូវប៉ូលិសតាមចាប់ ទើបគេរត់គេចខ្លួនម្តងទៀត ហើយកាលពីជាង ១ឆ្នាំមុននះ គេលួចចូលស្រុកម្តងទៀត គេបាននាំយកទាំងប្រពន្ធជាជនជាតិឡាវ ដែលមិនចេះខ្មែរ ឲ្យមកនៅជាមួយឪពុកគេ តែរូបគេមិននៅជាមួយទេ គឺគេចទៅវិញបាត់ រហូតជិត២ខែក្រោយមកទៀត ទើបមកយកប្រពន្ធគេទៅវិញ ដោយប្រាប់ថា ទៅរកស៊ីនៅភ្នំពេញ ។

ប៉ុន្តែមកដល់ល្ងាចថ្ងៃទី៣០ ឧសភា ២០១៩ ស្រាប់តែឃើញគេលួចចូលស្រុកវិញ ដោយយកទាំងប្រពន្ធថ្មីមកជាមួយផង ហើយក៏ត្រូវសមត្ថកិច្ចមកព័ទ្ធចាប់ខ្លួនបាន វេលាម៉ោងជាង១ថ្ងៃរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នេះតែម្តង ។

កាលពី២ឆ្នាំមុន មានការប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា តាមបណ្តាញសង្គមហ្វេសប៊ុក រហូតប្រជាពលរដ្ឋជាច្រើនបានបញ្ចេញមតិថា ពេលសមត្ថកិច្ចពេលចាប់បាន វាយសម្លា.ប់ចោលទៀតផង ប៉ុន្តែប្រទេសមានច្បាប់ ទីបំផុតទៅ ជនដែលប្រព្រឹត្តខុសរូបនេះ ត្រូវតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជិវិត ៕

ដកស្រង់ពី៖កោះសន្តិភាព