បណ្តាញសង្គម

ជនសង្ស័យ ២​នាក់​ពាក់ព័ន្ធ​នឹង​អំពើចោរកម្ម ត្រូវបាន​ឃាត់ខ្លួន នាំយកទៅ​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់​!

ក្រុងព្រះសីហនុ៖ លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៣:១៥នាទី ទៀបភ្លឺ ស្ថិតនៅការដ្ឋានសំណង់នៅជិតរង្វង់មូលតោ២ ក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីអំពើលួចម៉ូតូមិនបានសម្រេច ពេលជនសង្ស័យ កំពុងធ្វើសកម្មភាព ត្រូវសន្តិសុខយាម នៅចំណុចខាងលើ ឃើញទាន់រាយការណ៍ មកសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ចំនួន ២នាក់ យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ មានឈ្មោះ ដូចខាងក្រោម៖ ១_ ឈ្មោះ ឡឹក វណ្ណា ហៅ ញ៉ាញ់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅ ក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

២_ឈ្មោះ លី ចាន់ត្រា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរសំណង់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។វត្ថុតាងចាប់យកបាន៖ កន្ត្រៃកាត់ខ្សែភ្លើងដងជ័រ កូនកាំបិតចុងស្រួច ដែកទួរណាវីស ខ្សែភ្លើងសកសំបករួច ៣កូនដុំ (ឧបករណ៍ធ្វើសកម្មភាព) និងម៉ូតូ ១គ្រឿងម៉ាក ViSTON ពណ៌ក្រហម គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព)។

ជនសង្ស័យ ២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ព្រះសីហនុ ចាត់ការទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព