Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យម្នាក់​ដែលបាញ់ជាង​៣០គ្រាប់​ គំរាមប៉ូលិស​ចរាចរណ៍ក្រុងច្បារមន ​ចូលសារភាពនៅព្រឹកនេះ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលប្រើកំាភ្លើង ម៉ាក ឡុក បាញ់ជាង៣០គ្រាប់ ឡើងលើគំរាម ប៉ូលិសចរាចរណ៍ ខណៈដែលនគរបាលចរាចរណ៍ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឃាត់ផាកពិន័យ តាមច្បាប់ពីបទបើកបរ លើសល្បឿនកំណត់ បានចូលសារភាព នៅស្នងការដ្ឋានន គរបាលរាជ ធានីភ្នំពេញ ។

បន្ទាប់ពីចូល សារភាពរួចមក នៅម៉ោងជិត១០ព្រឹក ថ្ងៃទី១០ មីនា ដដែលនេះ ប៉ូលិសរាជធានីភ្នំពេញ ក៍បានបញ្ជូនបន្តទៅ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ចែង តាមនីតិវិធីច្បាប់ ។សេចក្តីរាយការណ៍ បានបន្តថា ការណ៍ដែលឈ្មោះ ជិន ស៊ីណាត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ផ្ទះលេខ ៧២ Eo សង្កាត់-ខណ្ឌ ជ្រោយចង្វា និងមានមុខរបរ ជាអ្នកទិញលក់រថយន្ត ចូលសារភាព នៅព្រឹកនេះ ដោយសារមានការណែនំា បញ្ចុះបញ្ចូល ពីមិត្តភក្តិ ។

គួររំលឹកថា រថយន្តម៉ាក មែរហ្សឺដែស មួយគ្រឿង ពណ៌ខ្មៅ ជិះដោយបុរស ២នាក់ ស្លៀកពាក់ស៊ីវិល បើកបរក្នុងល្បឿន ៩៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ធ្វើដំណើរពី លិចទៅកើត បានបាញ់គំរាម ទៅលើនគរបាលចរារណ៍ ខណៈដែលនគរបាល បានធ្វើការ ឃាត់ផាកពិន័យ ។ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី២៨ កុម្ភៈ ២០១៥ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រ ៤៣-៤៤ ក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពពីនគរបាល ចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត មែរហ្សឺដែស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-2229 បើកបរដោយបុរស ២នាក់ ស្លៀកពាក់ស៊ីវិល ដែលពេលនោះ មិនទាន់ស្គាល់ អត្តសញ្ញាណ ដោយបើកក្នុងល្បឿន ៩៥គីឡូម៉ែត្រ ក្នុង១ម៉ោង ( លើសល្បឿនកំណត់ ៤០គីឡូម៉ែត្រ សម្រាបទីប្រជុំជន ) តម្រូវឱ្យធ្វើការ ផាកពិន័យចំនួន ទឹកប្រាក់ ១២០០០រៀល ។

បន្ទាប់ពីជនសង្ស័យ ដែលបាញ់គំរាមនោះ បានហុចលុយតាម ការពិន័យរួចមក និងបើកចេញបាន ប្រមាណ ៤ទៅ៥ម៉ែត្រ ស្រាប់តែជនសង្ស័យ បានដកកាំភ្លើងខ្លី ម៉ាក ឡុក បាញ់ចេញពីក្នុងរថយន្ត ទៅលើមេឃ ជាច្រើនគ្រាប់ ធ្វើឱ្យសមត្ថកិច្ច ភ័យស្លន់ស្លោគ្រប់គ្នា ។ ក្រោយការបាញ់គំរាម ប៉ូលិសចរាចរណ៍ នោះរួចមក សមត្ថកកិច្ចក៍បាន ស្រាវជ្រាវតាមរយៈ ស្លាកលេខរថយន្តខាងលើ ទើបកំណត់ អត្តសញ្ញាណជនសង្ស័យ និងបានចូលសារភាព នៅព្រឹកនេះ ។

សេចក្តីរាយការណ៍ ពីខេត្តកំពង់ស្ពឺ នោះវិញ មកដល់ម៉ោង ១០ និង៥៧នាទីព្រឹក ថ្ងៃទី ១០មីនានេះ ជនសង្ស័យមិនទាន់ ត្រូវបាននំាខ្លួនដល់ ស្នងការដ្ឋាននគរបាលខេត្ត នៅឡើយទេ ៕

   

  

ដកស្រង់ពី ៖ កោះសន្តិភាព