បណ្តាញសង្គម

អគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋនៅ ម្តុំផ្សារតាប៉ាង

ភ្នំពេញ ៖ អគ្គិភ័យបាន ឆាបឆេះផ្ទះ ប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ ទាំងព្រឹកព្រលឹមអុរ នៅម្តុះផ្សារ តាប៉ាង សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ត្រូវបានបញ្ជូន ទៅកាន់ កន្លែងកើតហេតុ ដើម្បីបាញ់ ទឹកពន្លត់ ។

គេមិនទាន់ដឹង ពីមូលហេតុ នៅឡើយទេ តែមានការសង្ស័យថា បណ្តាលមកពី ទុស្សេខ្សែភ្លើង ខណៈផ្ទះ ត្រូវបានចាក់សោរ ម្ចាស់មិននៅ ផ្ទះនោះទេ ។ យោងតាម កម្លាំងនគរបាល ពន្លត់អគ្គិភ័យ បានឲ្យដឹងថា គ្រោះអគ្គិភ័យ បានចាប់ផ្តើម ឆាបឆេះនៅម៉ោង ប្រមាណ ៧ និង២០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥នេះ ដោយមានផ្សែង ហ៊ុយឡើងលើ យ៉ាងខ្មួលខ្មាញ់ ។

ទោះជាយ៉ាងណា ក្រោយពេលកើតហេតុ ភ្លាមៗ ទាំងរថយន្ត ពន្លត់អគ្គិភ័យ អាជ្ញាធរ និងកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចេញប្រតិបត្តិការ បាញ់ពន្លត់ភ្លាមៗ ។ រហូតមកដល់ ម៉ោង៨ព្រឹក ថ្ងៃដដែលនេះ ការឆាបឆេះ ត្រូវបានរលត់ ទៅវិញហើយ បន្ទាប់ពីការ ជួយអន្តរាគមន៍ យ៉ាងយកចិត្តទុកដាក់ និងស្វិតស្វាញពី កម្លាំងពន្លត់អគ្គិភ័យ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ៕

 ដកស្រង់ពី ៖ ដើមអម្ពិល