Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រី​ជនជាតិ​ថៃ ៣​នាក់ ព្យាយាម​ឆ្លងដែន​ខុសច្បាប់ មក​កម្ពុជា ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ឃាត់ខ្លួន

  • បោះពុម្ព

បន្ទាយមានជ័យ៖ ស្ត្រីជាជនជាតិថៃ ៣នាក់ បានព្យាយាមឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍បឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ សហការជាមួយកម្លាំងយោធាកងពលលេខ៥១ ឃាត់ខ្លួន នៅវេលាម៉ោង ៩ និង ២៣នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្រោយអគាប៉ារ៉ាមិក ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជការនគរបាលកាពារព្រំដែនគោកលេខ៩១១ បានថ្លែងថា ចំពោះជនជាតិថៃទាំងបីនាក់ខាងលើ ពួកគេឆ្លងដែនខុសច្បាប់ចូលប្រទេសកម្ពុជា ដោយជិះកង់បី មករកបន្ទប់ជួល ដោយឃើញ មានការសង្ស័យកម្លាំងសមត្ថកិច្ច ហៅមកសួរនាំតែម្ដង។

យោងតាមការសួរនាំស្ត្រីទាំងបីនាក់ បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្របសម្រួល ក្នុងការរត់ផ្លូវ ពេលនេះ មុខសញ្ញាមេខ្យល់ បាន និងកំពុងរត់គេចខ្លួន។ ស្ត្រីជនជាតិថៃ ទាំងបី មានឈ្មោះ ដូចខាងក្រោម៖ ១-ឈ្មោះ Suphatta Nakmanee អាយុ ២៥ឆ្នាំ ២-ឈ្មោះ Wilaiwan Aphisermsakun អាយុ ២២ឆ្នាំ ៣-ឈ្មោះ Kanatsanan Promjuntuek អាយុ ៣៩ឆ្នាំ។

ពួកគេទាំង ៣នាក់ រស់នៅខេត្តស្រះកែវ។ ក្រោយសួរនាំស្ត្រីជនជាតិថៃ ទាំង ៣នាក់ ត្រូវបានបញ្ជូនទៅខាងនគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសួរនាំ និងមានវិធានការបន្ត៕

ដកស្រង់ពី៖កោះសន្តិភាព