Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្ស័យបែកថ្នាំ ជិះម៉ូតូក្រឡឹង ជុំវិញកណ្ដាលស្តុប ផ្អើលអ្នកធ្វើដំណើរ និងសមត្ថកិច្ច

  • បោះពុម្ព

ភ្នំពេញ៖ បុរសម្នាក់ សង្ស័យបែកថ្នាំ ជិះម៉ូតូហុងដា ស្កុបពី មួយគ្រឿង ទៅក្រឡឹង ជុំវិញកណ្ដាលស្តុបពេទ្យចិនជាច្រើនជុំ និងស្រែកជេរប្រមាទគេឯង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឆ្លងកាត់ស្តុប រួមទាំងសមត្ថកិច្ចចុះធ្វើការអន្តរាគមន៍ កាលពីវេលាម៉ោង ១២អាធ្រាត្រថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចស្តុបពេទ្យចិន តាមបណ្ដោយផ្លូវព្រះសីហនុ កែង និងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដែលជាព្រំប្រទល់ខណ្ឌដូនពេញ និងខណ្ឌ ៧មករា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណវ័យ ២៨ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស មិនចាំពាក់ស្លាកលេខ បានជិះទៅឈប់នៅចំកណ្ដាលស្តុបកើតហេតុ ដោយមិនដឹងថា មានបញ្ហាអ្វីនោះទេ។

ថែមទាំងស្រែកជេរប្រមាទតែម្នាក់ឯង និងជិះក្រឡឹង ជុំវិញកណ្ដាលស្តុប ដោយមិនខ្លាចម៉ូតូ ឬរថយន្ត ដែលបើកឆ្លងកាត់បុកទាល់តែសោះ ធ្វើឲ្យយានយន្ត ដែលធ្វើដំណើរឆ្លងកាត់ស្តុបនោះ នាំគ្នាបើកគេចស្ទើរមិនចង់ផុត។

រហូតរយៈពេលជិតមួយម៉ោងក្រោយមក ក៏មានប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ច ឲ្យចុះមកជួយធ្វើអន្តរាគមន៍។ បន្ទាប់មក ក៏មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី២ បានចុះមកដល់កន្លែងកើតហេតុ និងបានដើរចូលទៅហៅឲ្យបុរសនោះ ឈប់ម៉ូតូភ្លាមៗ ប៉ុន្តែបុរសនោះ មិនព្រមឈប់ម៉ូតូនោះទេ ថែមទាំងជិះម៉ូតូក្រឡឹង ជុំវិញកម្លាំងសមត្ថកិច្ចថែមទៀតផង។ រហូតទាល់តែកម្លាំងសមត្ថកិច្ច ក៏បានរត់ដេញតាមស្ទាក់ចាប់ ទើបបុរសនោះ ជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង៕

ដកស្រង់ពី៖កោះសន្តិភាព