Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ចិន ៣៦​នាក់ លួច​ឆ្លងដែន​ខុសច្បាប់​តាម​នាវា ១​គ្រឿង ត្រូវ​ចាប់បាន​នៅ​ខេត្ត​ព្រះសីហនុ​

  • បោះពុម្ព

ខេត្តព្រះសីហនុ៖ ជនជាតិចិន ៣៦នាក់ បានលួចឆ្លងដែនខុសច្បាប់ ជិះនាវា ១គ្រឿង ដោតទង់ជាតិកម្ពុជា ចេញពីខេត្តហ្វ៊ូចៀន ប្រទេសចិន ចូលមកកម្ពុជា ត្រូវចាប់បាន ក្នុងដែនសមុទ្រខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍ បង្ហាញថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២១ និង ៣០នាទី កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រនៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងកងទ័ពជើងទឹក ឃាត់ត្រួតពិនិត្យនាវាចិន ១គ្រឿង នៅចំណុចនិយាមកាលេខ ១០°៣៥-១០៣°២២។

ក្រោយធ្វើការត្រួតពិនិត្យ និងសាកសួរ ក្រុមនាវិក បានឲ្យដឹងថា នាវានេះ មានឈ្មោះ តុង ហាយ បានចាកចេញពីកំពង់ផែ ហ្វ៊ូអាន ខេត្តហ្វ៊ូចៀន ប្រទេសចិន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍ បង្ហាញថា នៅលើនាវានេះ មានជនជាតិចិន ៣៦នាក់ ( ស្រី ១១នាក់ ) និងជនជាតិខ្មែរ ២នាក់ ជាកម្មករ។ ករណីនេះ យើងបានរៀបចំឯកសារ បញ្ជូនទៅឲ្យជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តតាមនីវិធីច្បាប់បន្ត៕

ដកស្រង់ពី៖កោះសន្តិភាព