Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសវ័យក្មេងម្នាក់ បានពុលត្រីកំពត

  • បោះពុម្ព

កំពង់ឆ្នាំង ៖ បុរសវ័យក្មេងម្នាក់ បានពុលត្រីកំពត ក្រោយពីរូបគេ បានទិញត្រី កំពតនោះ ពីអ្នកនេសាទ យកមកស្ងោរជ្រក់ ហូបតែម្នាក់ឯង ។

ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោង ៩ និង១០នាទី ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ក្នុងផ្ទះជនរងគ្រោះ ក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ បុរសវ័យក្មេង ដែលពុលត្រី កំពតនោះ មានឈ្មោះ វ៉ាន់ រដ្ឋា អាយុ២២ឆ្នាំ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ មានប្រពន្ធជា គ្រូបង្រៀននៅ ខេត្តកំពត ។

មុនពេលពុល ត្រីកំពតនោះ រូបគេបានទិញ ត្រីកំពតចំនួន ៤ក្បាល ពីអ្នកនេសាទម្នាក់ យកមកស្ងោរជ្រក់ ហូបតែម្នាក់ឯង នៅផ្ទះ ។ក្រោយពេលហូបរួច ១ម៉ោង ក៍មានអាការៈ វិលមុខរក ក្អួតចង្អោរ ស្រវាំងភ្នែក និងស្ពឹកដៃជើងទាំងអស់ ។ ក្រោយពីមាន សភាពបែបនេះ រូបគេក៍បាន អោយអ្នកជិតខាង ជូនមកមន្ទីរពេទ្យ បង្អែកខេត្ត ដើម្បីអោយក្រុម គ្រូពេទ្យជួយសង្គ្រោះ ។

ពេលនេះ បុរសរូបនេះ មានអាការៈ ធូរស្រាលបន្តិចហើយ ក្រោយពីក្រុម គ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យខេត្ត បានចាក់ថ្នាំ បន្សាបជាតិពុល រួចមក ។អ្នកគ្រូពេទ្យ នៅក្នុងអាគារ សង្គ្រោះបន្ទាន់ បានធ្វើការអំពាវនាវ ដល់បងប្អូន ប្រជានេសាទ ប្រជាកសិករ ដែលរងគ្រោះផ្សេងៗ ត្រូវតែរូតរះ បញ្ជូនអ្នករងគ្រោះ មកកាន់មន្ទីរពេទ្យ បង្អែកខេត្ត ជាបន្ទាន់ ដើម្បីគ្រូពេទ្យ ជួយសង្គ្រោះ អាយុជីវិត អោយបានទាន់ពេល ៕