បណ្តាញសង្គម

ម្តាយបានផឹកថ្នាំពុល សំលាប់ខ្លួនឯង និងកូនតូចៗពីរនាក់

នៅរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥នេះ មានករណី ឃាតកម្មមួយ កើតឡើងដោយ ម្តាយបានផឹកថ្នាំពុល សំលាប់ខ្លួនឯង និងកូនតូចៗពីរនាក់ ស្ថិតក្នុងភូមិ សោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ព្រោះតែមូលហេតុ ខឹងប្តីផឹកស្រាច្រើន ហើយមិនចូលផ្ទះ លុះពេលចូលផ្ទះម្តងៗ រករឿងប្រពន្ធ ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះ ១.ឈ្មោះ រម៉ាស ធៀល អាយុ២៦ឆ្នាំ ជនជាតិ ចារាយ ជាម្ដាយ ២.ឈ្មោះ រម៉ាស ធេត ភេទប្រុស អាយុ៣ឆ្នាំ ជាកូនច្បង និងទី៣ ឈ្មោះ រម៉ាស លាង ភេទស្រី អាយុ១ខែ ។ តាមការបញ្ជាក់ថា ម្ដាយនិងកូនពៅ ផឹកថ្នាំសំលាប់ ចំណែកកូនច្បង រឹតករនឹងខ្សែអង្រឹង បណ្ដាលឲ្យស្លាប់ ទាំង៣តែម្ដង ៕