បណ្តាញសង្គម

រថយន្តកាមរី វ៉ារថយន្តហ៊ីណូ ជ្រុលទៅបុករឺម៉ក រងរបួសធ្ងន់ ស្រាល៥នាក់

កណ្តាល ៖ មនុស្ស ៥នាក់ រងរបួសធ្ងន់ស្រាល ដោយសារតែ រថយន្តតូច មួយគ្រឿង បានវ៉ារថយន្តហ៊ីណូ ជ្រុលទៅបុករឺម៉ក មួយគ្រឿងទៀត កាលពីវេលាម៉ោង ៥ និង៤៩នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រ លេខ១៤និង១៥ ផ្លូវជាតិលេខ៦១ ចំណុចភូមិ ព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

នគរបាលបាន បន្តទៀតថា នៅមុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកcamryពណ៌ស ស្លាកលេខភ្នំពេញ 2C-៨១៧០ បើកបរដោយ បុរសម្នាក់ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ បើក របរក្នុងទិសដៅពីលិចទៅកើត មានអ្នករួមដំណើរ ០៣នាក់ ទី១-ឈ្មោះសេង ស៊ីម ភេទស្រី អាយុ ៤៤ឆ្នាំ ទីលំនៅភូមិផ្អេរ ឃុំផ្អេរស្រុក កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង (របួសស្រាល) ។

ទី២-ឈ្មោះហេង សៀប ភេទស្រី អាយុ ៧៤ឆ្នាំ ទីលំ នៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម (របួសស្រាល)។ ទី៣-ឈ្មោះ គុណ ស៊ីដាវីន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិឃុំ ជាមួយនិងឈ្មោះ សេង ស៊ីម (រងបួស ធ្ងន់) ។

លុះពេលមក ដល់កន្លែងកើត ហេតុបានបើក ឡើងវ៉ារថយន្ត ០១រឿង ម៉ាកហ៊ីណូ ពណ៌ស លាយ ខៀវ ស្លាកលេខ ភ្នំពេញ 3A0997 កំពង់បើកបរ ស្របទិសបើកដោយបុរសម្នាក់ មិនត្រូវបាន គេស្គាល់ ឈ្មោះនោះទេ បានជ្រុលទៅបុកនឹង ម៉ូតូសណ្តោងរឺម៉ក ០១គ្រឿងម៉ាក សាន់យ៉ាន់ ដែលកំពុងតែ បើកច្រាស ទិសគ្នា បើកដោយឈ្មោះ ម៉ៅ វឿន ភេទប្រុសអាយុ៣៣ឆ្នាំ ទីលំនៅភូមិ គោហេរ ឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្តាល (របួសធ្ងន់) និងមានអ្នករួមដំណើរ ម្នាក់ឈ្មោះ ពឿនភឿន ភេទ ប្រុសអាយុ៣៨ ឆ្នាំ ( ទីលំនៅភូមិឃុំ ជាមួយគ្នា ) រងរបួសស្រាល ។

នគរបាលបានបញ្ជាក់ថា ក្រោយពេលកើតហេតុ នគរបាល បានចុះទៅដល់ ដើម្បីជួយធ្វើ អន្តរាគមន៍ ប៉ុន្តែអ្នកបើកបរ រថយន្តបង្កទាំងពីរ បានរត់គេចខ្លួនអស់ ចំណែកជនរងគ្រោះ ទាំងអស់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាក ព្យាបាល។ រីឯវត្ថុតាងត្រូវយកទៅ រក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះ ស្រាយគ្នាជាក្រោយ ៕

 

 

 

 

 

 

ដកស្រង់ពី៖ដើមអម្ពិល