បណ្តាញសង្គម

កម្លាំង អាវុធហត្ថឃាត់ខ្លួនកូន អភិបាលក្រុងច្បារមន និងបក្ខពួកពីបទ ចែកចាយគ្រឿងញៀន

 (កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថ ខេត្ដកំពង់ស្ពឺ បានបង្ក្រាប ករណីចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងនោះ មានម្នាក់ជាកូនប្រុស របស់អភិបាលក្រុងច្បារមន លោកស្រី ប៉ោ ស៊ីថា។

មន្ដ្រីអាវុធហត្ថ បានឲ្យដឹងថា ប្រតិបត្ដិការខាងលើនេះ បានធ្វើឡើង នាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ សង្កាត់រកាធំ ក្រុងច្បារមន។ ជនសង្ស័យទាំង៤នាក់ ទី១ ឈ្មោះសួន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ ជាកូនប្រុសរបស់ លោកស្រី ប៉ោ ស៊ីថា អភិបាល ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។ ទី២ ឈ្មោះសំ រតនា ភេទប្រុស អាយុ២០ឆ្នាំ ទី៣ ឈ្មោះ នឹម សុភក្ដិ ភេទប្រុស អាយុ២៤ឆ្នាំ និងទី៤ ឈ្មោះហ៊ុន បូរិន ភេទប្រុស អាយុ៣១ឆ្នាំ។ សមត្ថកិច្ចបាន ដកហូតវត្ថុតាងជា ច្រើនផងដែរ៕