បណ្តាញសង្គម

អាសូរ! លោកតាវ័យ៨៦​ឆ្នាំឡើង​បេះ​ស្វាយ ជួបគ្រោះ​អកុសលត្រឹម​មួយប៉ប្រិចភ្នែក​

រាជធានីភ្នំពេញ ៖ លោកតាវ័យ៨៦ឆ្នាំម្នាក់បានបាត់បង់ជីវិតគួរឱ្យអាណោចអាធ័ម បន្ទាប់ពីលោកតារងគ្រោះបានឡើងដើមស្វាយបេះផ្លែស្វាយយកមកទុកហូប ស្រាប់តែជាន់ចំមែកស្វាយដែលពុកផុយ បណ្តាលអោយបាក់ធ្លា.ក់ទាំងមែកស្វាយ និងមនុស្សមកដី ដែលមានកម្ពស់ប្រមាណ៥ម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ ហើយលោកតារងគ្រោះក៏បានបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើនេះបានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៦០៤ តាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកតារងគ្រោះខាងលើ ពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុ៨៦ឆ្នាំ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ។ លោកតារងគ្រោះមានកូន៣នាក់ ក្នុងនោះស្រី២នាក់ ហើយកូនប្រុសស្រី២នាក់ បានទៅរស់នៅក្រៅប្រទេស នៅសល់តែកូនស្រីតែម្នាក់ប៉ុណ្ណោះរស់នៅស្រុកខ្មែរ ជាមួយប្តីរបស់នាង នៅឯខេត្តសៀមរាប ។

បច្ចុប្បន្នលោកតារងគ្រោះខាងលើ រស់នៅតែ២នាក់ប្អូនប្រុសបង្កើតម្នាក់ទៀត អាយុ៨៣ឆ្នាំ ដែលជាពោះម៉ាយដូចគ្នា ។ យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនកើតហេតុ គេឃើញលោកតារងគ្រោះខាងលើឡើងដើមស្វាយ ដើម្បីបេះផ្លែស្វាយជាច្រើននៅលើដើម ក្នុងផ្ទះរបស់គាត់ ដោយមានកាន់ថង់ខ្មៅមួយចាំច្រកផ្លែស្វាយដែលបេះបាន ។

លុះពេលឡើងដល់កម្ពស់ប្រមាណ៥ម៉ែត្រ ស្រាប់តែលោកតារងគ្រោះជាន់ចំមែកស្វាយមួយ ដែលពុកផុយ បណ្តាលអោយបាក់ទាំងមែកស្វាយ និងធ្លា.ក់លោកតាចុះមកចំនឹងរបងបន្លា ហើយធ្លា.ក់បន្តមកដល់ដី បោ.កក្បាលនឹងថ្នល់បេតុង បណ្តាលឱ្យបែ.កក្បាលហូរឈា.មលើដងផ្លូវ រងរបួសយ៉ាងធ្ងន់ធ្ងរ ។

ភ្លាមៗនោះ លោកតាចំណាស់ជាប្អូនប្រុសបង្កើតដែលរស់នៅជាមួយគ្នា រួមជាមួយអ្នកជិតខាងដែលរស់នៅក្បែរកន្លែងកើតហេតុ បានទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយ អោយចុះមកដឹកលោកតារងគ្រោះយកទៅសង្គ្រោះដែរ ប៉ុន្តែជាអកុសលពេលទៅដល់មន្ទីរពេទ្យ លោកតារងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ ដោយសារស្ថានភាពរបួសក្បាលធ្ងន់ធ្ងរ ហើយហូរឈា.មច្រើនពេក ។

ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះមកអន្តរាគមន៍ និងពិនិត្យទីតាំងកើតហេតុ ហើយស.ពលោកតារងគ្រោះ ត្រូវក្រុមគ្រូពេទ្យចុះទៅធ្វើសំណាកដល់មន្ទីរពេទ្យ មុនពេលអនុញ្ញាតអោយដឹកត្រឡប់ទៅកាន់ផ្ទះវិញ ដើម្បីអោយសមត្ថកិច្ចពិនិត្យវិច្ច័យម្តងទៀត មុនពេលសម្រេចប្រគល់ស.ពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី នៅពេលក្រោយផងដែរ ។

តាមការអះអាងអោយដឹងពីអ្នកជិតខាងបានបញ្ជាក់ថា លោកតារងគ្រោះរូបនោះ បានរស់នៅផ្ទះខាងលើតាំងពីឆ្នាំ១៩៧៩មកម្លេះ ហើយគាត់តែងតែឡើងបេះផ្លែស្វាយយកដើរចែកអ្នកជិតខាងហូបណាស់ នៅពេលដើមស្វាយរបស់គាត់មានផ្លែម្តងៗ ហើយពេលឡើងបេះម្តងៗ ក៏មិនដែលកើតមានបញ្ហាអ្វីនោះដែរ លុះនៅវេលាម៉ោងកើតហេតុ ស្រាប់តែលោកតាជួបរឿងអកុសលបែបនេះតែម្តង ៕

ដកស្រង់ពី៖ កោះសន្តិភាព