បណ្តាញសង្គម

ចាប់ជនជាតិ វៀតណាមម្នាក់ នៅច្បារ អំពៅ ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅ ចំណុចផ្ទះជួល គ៦ ផ្លូវលេខ ៣៧១ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ កាល ពីវេលាម៉ោង៨ និង២០នាទី យប់ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៥ ពាក់ព័ន្ធទៅនឹង ការរក្សាទុក និងប្រើប្រាស់ សារធាតុញៀន ខុសច្បាប់ ។

មន្ដ្រីនគរបាល ខណ្ឌច្បារអំពៅ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ទិញ គោ អាយុ២០ឆ្នាំ រស់នៅចំណុច កើតហេតុខាងលើ ។ តាមមន្ដ្រីនគរបាល ក្រោយការឃាត់ខ្លួន វត្ថុតាងមួយចំនួន ត្រូវបានដកហូត រួមមាន ក្រាម ពណ៌ស ថ្លា ២កូនកញ្ចប់តូច ឧបករណ៍ កែច្នៃសម្រាប់ជក់ ទូរស័ព្ទដៃ និងសម្ភារមួយ ចំនួនទៀត ។

ការឃាត់ខ្លួន ជនសង្ស័យរូបនេះ ខណៈដែល កម្លាំងចម្រុះ ខណ្ឌច្បារអំពៅ បានចុះធ្វើរដ្ឋបាល ក៏ប្រទះឃើញតែម្ដង ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌ ច្បារអំពៅ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការបន្ដ តាមផ្លូវច្បាប់ ៕

ដកស្រង់ពី ៖ ដើមអម្ពិល