បណ្តាញសង្គម

មិនឃើញបុរសម្នាក់ចេញពីបន្ទប់ ឆ្ងល់ពេកនាំគ្នា​អើតមើល និង​ស្រែកហៅ ទើប​ដឹង​

ខេត្តកំពង់ឆ្នាំង ៖ បុរសជាជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា.ប់ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងយីហោ មាន.មាន ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង6និង30នាទីយប់ថ្ងៃទី 8 ខែសីហា ឆ្នាំ2021 រហូតដល់វេលាម៉ោង8និង30នាទីព្រឹកថ្ងៃទី 9 ខែសីហា នេះ សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យ នៅ ពុំទាន់ដឹងពីមូលហេតុនៃការស្លា.ប់របស់បុរសរងគ្រោះនៅឡើយទេ ។

 

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនបរទេសដែលបានដេកស្លា.ប់នៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើមានឈ្មោះ បូរី ផាទ្រីកអូលីវី ភេទប្រុស អាយុ57ឆ្នាំ ជនជាតិស្វីសហ្សឺឡែន មុខរបរមិនពិតប្រាកដ ។ តាមប្រភពដដែលបានឱ្យដឹងថា ជនបរទេសរងគ្រោះរូបនោះខាងលើបានមកជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅខាងលើអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ។

ជាទម្លាប់ បុរសរងគ្រោះរូបនោះពុំសូវចេញមកក្រៅបន្ទប់ប៉ុន្មានទេ គឺច្រើនតែទៅទិញចំណីអាហារម្ដងម្កាលយកមកហូបក្នុងបន្ទប់ ។

តាមប្រភពដដែលបានបន្តទៀតថា ដោយឡែក នៅថ្ងៃកើតហេតុ តាមប្រភពពីអ្នករស់នៅជិតខាងបានឱ្យដឹងថា បុរសរងគ្រោះមិនបានចេញពីបន្ទប់២ទៅ៣ថ្ងៃហើយ ទើបអ្នកជិតខាងមានការសង្ស័យ ហើយក៏នាំគ្នាអើតមើលតាមប្រហោងបង្អួច ស្រាប់តែឃើញបុរសរងគ្រោះដេកមិនកម្រើក ទោះខំស្រែកហៅក៏មិនឆ្លើយ ដោយមានការសង្ស័យ ក៍រាយការណ៍ជូនសមត្ថកិច្ច ឱ្យចុះមកពិនិត្យតែម្តង។

ក្រោយពីសមត្ថកិច្ចចុះទៅពិនិត្យ ទើបដឹងថា បុរសរងគ្រោះបានស្លា.ប់ក្នុងបន្ទប់ដែលបិទចាក់គន្លឹះពីខាងក្នុងជាប់ពិតប្រាកដមែន ។

បន្ទាប់មកសមត្ថកិច្ចក៏បានយកខ្សែព័ទ្ធការពារពីខាងក្រៅកន្លែងកើតហេតុ និងរង់ចាំក្រុមការងារជំនាញ និងគ្រូពេទ្យចុះទៅពិនិត្យ នៅព្រឹកថ្ងៃទី 9 ខែសីហា តាមនីតិវធី ដើម្បីឱ្យដឹងមូលហេតុនៃការស្លា.ប់របស់បុរសរងគ្រោះខាងលើ ៕

ដកស្រង់ពី៖ កោះសន្តិភាព