បណ្តាញសង្គម

ប្រទះ​ឃើញ​បុរស​ម្នាក់​សំយុងជើង​ចុះ​​​ ក្រៅ​អគារ​ជាន់​ទី​៣​ ​គេ​ទុក​ចោល​ផ្អើល

ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សាកស.ពបុរសជនជាតិចិនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបញ្ចប់ជីវិតខ្លួនឯងនៅលើអគារជាន់ទី៣ ដែលគេទុកចោលមួយកន្លែងជាប់កាស៊ីលីងហាំង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុង ភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ។បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៤ បានបញ្ជាក់ថា ឆ្លងតាមការសាកសួរពីបុរស២នាក់ដែលបានឃើញហេតុការណ៍ខាងលើនោះបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងតែឃើញបុរសជនជាតិបរទេសខាងលើដើរសុំលុយ និងសុំបាយគេហូប ។

លុះរហូតដល់ថ្ងៃកើតហេតុនេះ ដោយតែបុរសម្នាក់ក្នុងចំណោមសាក្សីទាំង២នាក់បានដើរចេញមកលេងនៅខាងក្រៅអគារ ក៏ស្រាប់តែប្រទះឃើញបុរសជនជាតិបរទេសរូបនោះ ច.ង.ក សំយុងជើងចុះក្រោមនៅខាងក្រៅអគារជាន់ទី៣ ស្លា.ប់បាត់បង់ជីវិតបាត់ទៅហើយ និងបន្សល់ទុកបង្វិចមួយថង់ផងដែរ ។

សមត្ថកិច្ចបន្តថា ហើយភ្លាមៗនោះបុរសដែលជាសាក្សីខាងលើបានទាក់ទងប្រាប់ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍សង្កាត់៤តែម្ដង។ជុំវិញករណីខាងលើនេះផងដែរ ដោយមានការសហការគ្នារវាងសមត្ថកិច្ចកោសល្យវិច្ច័យនៃស្នងការនគរបាលខេត្តព្រះសីហនុ និងអន្តោប្រវេសន៍នៃអធិការក្រុងព្រះសីហនុ បានធ្វើការចុះត្រួតពិនិត្យ និងអន្តរាគមន៍ ។

សមត្ថកិច្ចបញ្ជាក់បន្ថែមទៀតថា នៅក្នុងថង់ខោអាវរបស់ស.ពបុរសជនជាតិបរទេសខាងលើនេះ ពុំមាននៅអត្តសញ្ញាណនោះទេ ។ហើយបានសមត្ថកិច្ចបន្ថែមទៀតថា បុរសខាងលើនេះ គឺពិតជាស្លា.ប់ដោយសារធ្វើអត្ត.ឃាតពិតប្រាកដមែន។ក្រោយពេលកើតហេតុ សមត្ថកិច្ចកោសល្យវិច្ច័យបានប្រគល់ស.ពជនរងគ្រោះអោយទៅគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើការយកសំណាក និងប្រើឧបករណ៍ធ្វើតេស្តរហ័សពិនិត្យទៅលើសាកស.ពបុរសជនជាតិបរទេសរូបនេះ ជាលទ្ធផលរកឃើញថា អវិជ្ជមាន COVID-19 ក្រោយពេលពិនិត្យរួច សាកស.ពជនរងគ្រោះនឹងត្រូវដឹកយកទៅតម្កល់ទុកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបន្តទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព