Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់​បាន​ចោរលួច ​មន្ត្រី​ជំនាញ​ចង់​ហៅ​អ្នកទិញ​មក​សួរនាំ តែ​លោកស្នងការ​រង​​ចេញ​មុខ​កាង

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ច្រើនករណីហើយ ដែលមន្ត្រីការិយាល័យជំនាញបង្ក្រាបបាន «ចោរលួចចោរឆក់» ហើយពួកចោរបានសារភាពយ៉ាងជាក់លាក់ប្រាប់អំពីទីតាំងនៃអ្នកទទូលទិញផលចោរកម្ម តែមិនត្រូវបានលោកស្នងការរងទទូលផែនព្រហ្មទណ្ឌអនុញ្ញាតឱ្យមន្ត្រីជំនាញបន្តនីតិវិធីហៅអ្នកទទូលផលចោរកម្មនោះមកសាកសួរឡើយ ដោយព្យាយាមការពារផលប្រយោជន៍អ្នកទទួលផលចោរកម្មជានិច្ច បើទោះជាមន្ត្រីជំនាញតែងស្នើសុំគោល ដើម្បីធ្វើការស៊ើបអង្កេតបន្តលើបទល្មើសទាំងនោះក្ដី។

ជាក់ស្ដែង ការបង្ក្រាបបានពួកចោរ «ឆក់»ចំនួន០២ករណីចុងក្រោយនេះ ដែលពួកចោរបានចង្អុលបង្ហាញចំៗអំពីទីតាំងអ្នកទទូលទិញផលចោរកម្មរបស់ពួកគេ ដែលលួចឬឆក់បាន រួចយកទៅលក់នៅទីនោះ។ ប៉ុន្តែលោក លឹម ពុទ្ធាឡា ស្នងការរងទទូលផែនព្រហ្មទណ្ឌ បានព្យាយាមរារាំងមិនឲ្យមន្ត្រីជំនាញក្រោមឱវាទចេញដីកាកោះហៅអ្នកទទួលទិញផលចោរកម្មនោះមកសួរនាំតាមនីតិវិធីឡើយ។

នេះបើតាមប្រភពពីមន្ត្រីស្នងការខេត្ត ដែលធ្វើឲ្យគេសង្ស័យថា លោកស្នងការរងរូបនេះ ទំនងអាចជាប់ពាក់ព័ន្ធនឹងផលប្រយោជ៍ជាមួយម្ចាស់ទីតាំងទទូលទិញផលចោរកម្មនោះទៀតផង។

បើតាមរបាយការណ៍ចំនួន០២ករណីចុងក្រោយ គឺករណីទី១ កាលពីព្រឹកថ្ងៃទី០៨ សីហា មន្ត្រីជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងមន្ត្រីជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ផល សាវ័ន្ត ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជននេះ ត្រូវបានសង្ស័យថា បានធ្វើសកម្មភាព ចូលលួចយកទូរស័ព្ទ និងប្រាក់មួយចំនួនដែលទុកក្នុងកាបូប របស់អ្នកជំងឺម្នាក់ ដែលកំពុងសម្រាកនៅក្នុងគ្លីនិកឯកជន «សេរីបញ្ញា» ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ សីហា។

នៅក្នុងរបាយការណ៍ដដែល ជនរងគ្រោះបានបាត់ទូរស័ព្ទចំនួន០៣គ្រឿង និងប្រាក់មួយចំនួន ។ ប៉ុន្តែក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ឈ្មោះ ផល សាវ័ន្ទ បាន ជននេះបានសារភាពថា ខ្លួនបានយកទូរស័ព្ទទៅលក់នៅទីតាំងហាងទទូលទិញឬបញ្ចាំ មួយកន្លែង នៅក្បែរភ្លើងស្ដុប់ផ្សារលើ (ខាងត្បូងស្ដុបប្រហែល២០ម៉) រីឯប្រាក់ជាង១លានរៀល ខ្លួនបានចាយអស់ទៅហើយ។

ក្រោយពីទទូលបានចម្លើយសារភាពរបស់លោកចោរ ដែលចង្អុលបង្ហាញពីទីតាំងទទូលទិញផលចោរកម្ម សមត្ថកិច្ចបានចុះទៅដកហូតយកទូរស័ព្ទនោះពីកន្លែងអ្នកទិញ បានមកវិញទាំងអស់ តែមិនបានហៅអ្នកទទូលទិញមកសួរនាំទេ។

ត្រង់ចំណុចនេះ បើតាមមន្ត្រីបានបង្ហើបឲ្យដឹងថា មន្ត្រីជំនាញបានព្យាយាមសុំគោលការទៅលោក លឹម ពុទ្ធាឡា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ តែលោកបានរារាំងមិនឲ្យហៅម្ចាស់ហាងទិញផលចោរកម្មនោះ មកសួរនាំតាមនីតិវិធីឡើយ ហើយមន្ត្រីជំនាញបានត្រិមកសាងសំណុំរឿងបញ្ជូនជនដៃដល់ម្នាក់នោះទៅតុលាការ ។

ដោយឡែក ករណីទី២ កម្លាំងការិយាល័យព្រហ្ម ទណ្ឌកំរិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីព្រឹកថ្ងៃទី ៩ សីហា នៅបន្ទប់ជួលមួយកន្លែង នៅក្នុងភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង។ ជនទាំង០២នាក់នោះ ត្រូវបានសង្ស័យថា បានធ្វើសកម្មភាព «ឆក់» យកកាបូបពីជនរងគ្រោះម្នាក់ឈ្មោះ ឈ្មោះ ស សុភាព ស្រីអាយុ៤៩ឆ្នាំ កាលពីព្រឹកថ្ងៃទី២៣ កក្កដា កន្លងទៅនេះ ត្រង់ចំណុចស្ពានអន្ទង់ស ស្ថិតក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខណៈដែលស្ត្រីរងគ្រោះជិះម៉ូតូតាមដងផ្លូវ។

ទ្រព្យសម្បត្តិនៅក្នុងកាបូបនោះមាន ប្រាក់ចំនួន៣៥,០០០រៀល, កងដៃប្លាទីន០១តំលៃ១៥០ដុល្លា ខ្សែកប្រលាទីន០១ខ្សែតំលៃ១៦០ដុល្លា ខ្សែជើងប្លាទីន១ខ្សែតំលៃ១៦៥ដុល្លា ចិញ្ចៀនប្លាទីន០២វង់តំលៃ៥០ដុល្លា និង ទូរស័ព្ទម៉ាកOPPO ០១គ្រឿងផងដែរ។