Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ចំណាស់​ម្នាក់​អង្គុយ​ហូប​អាហារ​សុខ​ៗ ក៏​មិន​ស្រួល​រហូត​ស្លា​.​ប់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់មានវ័យ៧០ឆ្នាំម្នាក់ បានដេកស្លា.ប់នៅលើកៅអី ក្នុងហាងម្ហូបបារាំងមួយកន្លែង ខណៈពេលដែលរូបគាត់កំពុងតែអង្គុយហូបអាហារពេលព្រឹកតែម្នាក់ឯងសុខៗ ក៏ស្រាប់តែមានអាការៈស្ទះៗ ធ្វើអោយមានការភ្ញាក់ផ្អើលទៅដល់អ្នកនៅក្បែរខាង នាំគ្នាជួយធ្វើចលនា និងបំរុងលើកដាក់ម៉ូតូកង់បីយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះដែរ តែជាអកុសលមិនទាន់លើកដាក់លើម៉ូតូកង់បីផង បុរសរងគ្រោះរូបនេះក៏បានដាច់ខ្យល់ស្លា.ប់បាត់បង់ជីវិតភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋានឈ្មោះ LARRY’S BAR ដែលមានទីតាំងផ្លូវលេខ១១០ កែងនឹងផ្លូវលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

បើតាមនគរបាលបានប្រាប់ឱ្យដឹងថា បុរសជាជនបរទេសវ័យចំណាស់ខាងលើនេះមានឈ្មោះ ANTONY អាយុ៧០ឆ្នាំ ជាជនជាតិអង់គ្លេស មុខរបរជាភ្ញៀវទេសចរណ៍ ស្នាក់នៅម្តុំឈូកវ៉ា២ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបន្តថា មុនពេលកើតហេតុ បុរសជាជនជាតិអង់គ្លេសវ័យចំណាស់រងគ្រោះខាងលើ បានចូលមកអង្គុយនៅតុមួយតែម្នាក់ឯងក្នុងហាង និងបានកម្មង់ម្ហូបអារហារ ព្រមទាំងទឹកសុទ្ធ១ដប ដើម្បីហូបជាអាហារពេលព្រឹករបស់គាត់ ខណៈពេលដែលកំពុងតែហូបសុខៗបានបន្តិច ក៏ស្រាប់តែមានអាការៈមិនស្រួលខ្លួន ដោយចេះតែរាងស្ទះៗដង្ហើម ហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើលទៅ ។

លុះពេលនោះអ្នកនៅក្បែរខាងក៏បាននាំគ្នាស្ទុះមកជួយធ្វើចលនា និងបានហៅកង់បីដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលអ្នកនៅក្បែរខាងកំពុងតែធ្វើចលនាអោយ និងរកហៅកង់បីក្នុងគោលបំណងដឹកយកបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យនោះ មិនទាន់បានដឹកផងនោះ ក៏ស្រាប់តែបុរសរងគ្រោះដាច់ខ្យល់ស្លា.ប់បាត់បង់ជីវិតនៅលើកៅអីបាត់ភ្លាមៗតែម្តងទៅ។

ភ្លាមៗនោះម្ចាស់ហាងម្ហូបបារាំងដែលមានឈ្មោះថា LARRY’S BAR ក៏បានរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចមូលលដ្ឋានអោយបានដឹងរឿងនេះ និងចុះមកដល់កន្លែងកើតហេតុ ក៏បានឃើញមានបុរសវ័យចំណាស់ម្នាក់អង្គុយស្លា.ប់នៅលើកៅអីក្នុងហាងពិតប្រាកដមែន និងទាក់ទងទៅកាន់ខាងក្រសួងសុខាភិបាល អោយចុះមកធ្វើសំណាករកវីរុសកូវីដ១៩ផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនឹងក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល ធ្វើការចងខ្សែឡោមព័ទ្ធជុំវិញមិនអោយមានអ្នកណាម្នាក់ចូលទៅក្បែរ និងធ្វើសំណាករកវីរុសកូវីដ១៩ ទៅលើសាកស.ពរបស់បុរសជាជនជាតិអង់គ្លេសវ័យចំណាស់រងគ្រោះខាងលើ តែជាលទ្ធផលមិនមានជំងឺកូវីដ១៩នោះទេ គឺអវិជ្ជមាន ទើបបានស.ពប្រគល់អោយខាងកម្លាំងនគរបាលជំនាញផ្នែកកោសល្យវិច្ច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ និងកោសល្យវិច្ច័យជាបន្ត និងបានបញ្ជាក់ថា «ជនរងគ្រោះបានស្លា.ប់បាត់បង់ជីវិត ដោយសារតែបានប្រើប្រាស់ថ្នាំ.ញៀនច្រើនហួសកំរិតពេក ទើបបណ្តាលឱ្យគាំងបេះដូងស្លា.ប់បែបនេះ» និងយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរ។

ដកស្រង់ពី៖ កោះសន្តិភាព