បណ្តាញសង្គម

កូនមេគយម្នាក់​និងបក្ខពួកបាញ់បោះ​កន្លែង​កម្សាន្តបង្កការ​ភ្ញាក់ផ្អើល​កណ្តាល​ក្រុងភ្្នំពេញ

រាជធានីភ្នំពេញ ៖ សំឡេងផ្ទុះ ជាច្រើនគ្រាប់ បានត្រូវគេឮសូរ នៅមុខមណ្ឌលកម្សាន្ត មួយកន្លែង ស្ថិតនៅសង្កាត់ បឹងត្របែក ខណ្ឌ ចំការមន បង្កឲ្យមាន ការភ្ញាក់ផ្អើល វេលាទៀបភ្លឺ ថ្ងៃទី១៥ មីនា ២០១៥ ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ការបាញ់បោះសេរី នៅមណ្ឌលកម្សាន្តនោះ មិនដឹងមានរឿងរ៉ាវ ពាក់ព័ន្ឋនឹងបញ្ហា អ្វីនោះទេ ។ សេចក្តីរាយការណ៍ បានបន្តថា ក្រុមជនបង្កសំឡេងផ្ទុះ ជាច្រើនគ្រាប់ ដោយប្រើកំាភ្លើង AK47 និងជិះរថយន្ត Luxus 570 ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ 2AA 0007នោះ ត្រូវបានគេស្គាល់ថា មានកូននិងប្អូនថ្លៃ របស់មេគយម្នាក់ ឈ្មោះ កែវ សុឃាង និងភាគីម្ខាងទៀតមិនស្គាល់អត្តសញ្ញាណ នោះទេ។

ប្រភពបានបន្តថា ក្រោយពេលបង្ក សំឡេងផ្ទុះរួច ក្រុមជនសង្ស័យ ដែលមិនទាន់ស្គាល់ឈ្មោះ បានកាច់ស្លាកលេខរថយន្ត បោះចូលក្នុងរថយន្ត ស៊េរីទំនើបរបស់ខ្លួន ហើយបើកយកទៅ ប្លុងចោលនៅជិត បូរីមួយកន្លែង ក្បែរស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងត្រូវបានសមត្ថកិច្ច រឹបអូសទំាងរថយន្ត កំាភ្លើង AK 47 និងគ្រាប់ជាច្រើនទៀត រង់ចំាម្ចាស់ចូលខ្លួន មកដោះស្រាយតាមច្បាប់ ។

ដកស្រង់ពី៖ កោះសន្តិភាព