Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុង​រៀប​ចំ​អី​វ៉ា​ន់​លក់ ក៍​មាន​ភ្ញៀវ​មក​ប្រាប់​រឿងបុរស​ម្នាក់​ លុះស្ទុះទៅមើលផ្អើ.ល

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ មានកណីប្រទះឃើញស.ពបុរសជនជាតិចិនម្នាក់បានអណ្តែតទឹក នៅចំណុចឆ្នេរលំហែកាយ ស្ថិតក្នុងភូមិ១សង្កាត់៣ ក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២១ ។

ស.ពបុរសជនជាតិចិនខាងលើនោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៣០ ឆ្នាំ ពាក់ស្រោមជើង ពណ៍ស ស្លៀកខោខ្លី ពណ៍សរ ពាក់អាវយឹតពណ៍ស នៅក្នុងហោប៉ៅជនរងគ្រោះមានទូរស័ព្ទមួយគ្រឿង ។

គេសង្កេតឃើញនៅក្បែរស.ព លើឆ្នេរ ក៍បានប្រទះឃើញស្បែកជើងមួយគូ និងអក្សរចិនផងដែរ ប៉ុន្តែគេពុំទាន់ដឹងថា ជារបស់ជនរងគ្រោះ ឬយ៉ាងណានោះទេ។

តាមប្រភពពីបុរសម្នាក់ដែលមានមុខរបរលក់ដូនៅក្បែរកន្លែងកើតហេតុនោះបានរៀបរាប់ថា មុនពេលកើតហេតុ ខណៈពេលគាត់កំពុងរៀបចំអីវ៉ាន់លក់ ក៍មានភ្ញៀវទេសចរចំនួន៣នាក់បានមកប្រាប់គាត់ថា បានប្រទះឃើញស.ពមនុស្សម្នាក់អណ្តែតនៅចម្ងាយពីកន្លែងរបស់គាត់ប្រហែលជាង២០០ម៉ែត្រ ។

ក្រោយពីទទួលព័ត៍មាននេះភ្លាម គាត់ក៍បានស្ទុះរត់មកមើលក៍បានឃើញមែន ហើយគាត់ក៍បានទូរស័ព្ទប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលឱ្យចុះពិនិត្យភ្លាមៗផងដែរ។

យោងតាមប្រភពពីលោក សារ៉ាត់ វិទ្យា ប្រធានការិយាល័យពិនិត្យស.ពនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអោយដឹងជាបឋមថា ចំពោះការស្លា.ប់របស់ជនរងគ្រោះនៅពុំទាន់ដឹងទេ រង់ចាប់ពិនិត្យអោយបានល្អិតល្អន់សិន ព្រោះស.ពជនរងគ្រោះត្រូវដឹកយកទៅពិនិត្យនៅសាលតម្កល់ស.ពនៃមន្ទីពេទ្យបង្អែកចំការចេក ៕

ដកស្រង់ពី៖ កោះសន្តិភាព