Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត់ខ្លាចកូវីដ! ចុះឃាត់ខ្លួន​​​អ្នក​លេងល្បែង​ជិត​៣០​នាក់​​​នៅ​ភ្នំ​ព្រឹក

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ កន្លងមក លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលបាលខេត្តបាត់ដំបង តែងតែក្រើនរំលឹកដល់កងកម្លាំងគ្រប់អង្គភាពចំណុះឲ្យស្នងការដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ ផ្សព្វផ្សាយ និងបង្ក្រាបបទល្មើស ពិសេសល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋាន ក្រុង ស្រុកនានា ពីព្រោះការប្រមូលផ្តុំលេងល្បែងស៊ីសងនេះវាជាមូលហេតុនាំទៅដល់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩នៅក្នុងសហគមន៍បាន។

ជាក់ស្តែង នៅថ្ងៃទី១០ សីហា ស្ថិតត្រង់ចំណុចភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចំនួន២៩នាក់ ក្នុងនោះ មានស្រី២១នាក់ នាំយកមកណែនាំអប់រំតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឍប់ប្រព្រឹត្តបន្តទៀត។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងមូលដ្ឋានស្រុកភ្នំព្រឹកកន្លងមក គឺបានកើតមានករណីឆ្លង ជំងឺកូវីដ-១៩យ៉ាងខ្លាំង។

ក្នុងនោះករណីឆ្លងមួយចំនួនមានប្រភពពីកន្លែង ប្រមូលផ្តុំគ្នាប្រព្រឹត្ត ល្បែងស៊ីសងនេះតែម្តង ដែលមិនខ្លាចក្រែងច្បាប់ ឬការរាលឆ្លងជំងឺកូវីដ-១៩សូម្បីបន្តិច។ ថ្មីៗនេះ សមត្ថកិច្ចស្រុកភ្នំព្រឹកបានបង្ក្រាបទីតាំងលេងល្បែងភ្នាល់មានដូចជា បៀ និងលេងកន្ទុយលេខលួចលាក់បានជាង១០កន្លែងនិងបានអប់រំណែនាំមនុស្សជាង៧០នាក់៕

ដកស្រង់ពី៖ កោះសន្តិភាព