Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ប្ដី​​ប្រពន្ធ​ឈ្លោះ​គ្នា​ពី​​យប់ លុះ​​ព្រឹក​ឡើងប្រទះ​ឃើញ​ផ្អើ.ល​បន្ទប់ជួល​​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយប្ដី បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយឃាត់ទាំងយប់ ដែលទំនាស់នេះសង្ស័យផ្ដើមចេញពីភ្លើងប្រច័ណ្ឌ ។

លុះស្ងប់ស្ងាត់ទំនាស់ អ្នកទាំង២បានដេកនៅបែកគ្នា ដោយនាងដេកនៅក្នុងបន្ទប់១ផ្សេងម្នាក់ឯង ចំណែកប្ដីដេកនៅបន្ទប់ផ្សេង ។ រហូតដល់ព្រឹកឡើងពុំឃើញនាងក្រោកទៅធ្វើការងារមិត្តភក្ដិក៏បានទៅហៅក៏ស្រាប់តែប្រទះឃើញនាងយកអៀមចងភ្ជាប់ជាមួយដែកបង្កាន់ដៃធ្នឹមឡៅតឿ បណ្តាលឱ្យបាត់បង់ជីវិតបាត់ទៅហើយ។

ហេតុការណ៍ខាងលើនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ៦ អគារលេខ៦១ ក្នុងបរិវេណសួនឧស្សាហកម្ម កាណាឌីយ៉ា ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះថា អៀង អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើត នៅស្រុកបារភ្នំ ខេត្តព្រៃវែង ។

ស្ត្រីរងគ្រោះមានប្ដីជាកម្មកររោងចក្រកាត់ដេរដូចគ្នាដែរ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកប្ដីប្រពន្ធ១គូនេះតែងតែឈ្លោះប្រកែកគ្នាជារឿយៗ ហើយដើមចមចេញពីភ្លើងប្រច័ណ្ឌតែម្ដង ។ ដោយអ្នកទាំង២នាក់ប្រច័ណ្ឌគ្នាទៅវិញទៅមក ។ មុនពេលកើតហេតុ នៅវេលាយប់ថ្ងៃទី១៦ ខែសីហា ក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងម្ដងទៀត។

តាមប្រភពដដែលបានបន្តថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាឃាត់ទាំងយប់ ហើយបន្ទាប់ពីឈ្លោះគ្នារួចមក អ្នកទាំងពីក៏បានគេងបន្ទប់ផ្សេងគ្នា ដោយពុំមាននរណាចាប់អារម្មណ៍ ឬគិតថាស្ត្រីជាប្រពន្ធបញ្ចប់ជីវិតបែបនេះឡើយ លុះព្រឹកឡើងដោយសារតែពុំឃើញនាងចេញទៅធ្វើការងារ ទើបមិត្តភក្ដិទៅហៅ តែមិនឮឆ្លើយតបសោះ ក៏នាំគ្នាទម្លាយទ្វារចូលមើល ស្រាប់តែប្រទះឃើញនាងយកអៀមចងភ្ជាប់ជាមួយដែកបង្កាន់ដៃធ្នឹមឡៅតឿ បណ្តាលឱ្យបាត់បង់ជីវិតបាត់ទៅហើយ។

បន្ទាប់ពីកើតហេតុ ក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័យ និងប្រគល់ស.ពជូនក្រុមគ្រួសារនាំយកធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ កោះសន្តិភាព