បណ្តាញសង្គម

បុរស​ម្នាក់​ទៅ​ងូតទឹក រួច​​​មក​វិញ​ស្រាប់តែ​ដួល​ផ្កាប់មុខ​ស្លា​.​ប់​ក្បែរ​ផ្ទះ​ផ្អើល

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ដើរទៅងូតទឹក លុះពេលត្រឡប់មកវិញក៏រអិលជើងដួលផ្កាប់មុខនៅពីមុខផ្ទះ បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិត កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ហេតុការណ៍កើតឡើងនៅក្នុងភូមិស្លែងពរ័ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហើតាមស្ត្រីម្នាក់ឈ្មោះ សុខ ហៃ អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ ប្តីរបស់ខ្លួនឈ្មោះ ណុប ភី ភេទប្រុស អាយុ៤៧ឆ្នាំ មានរោគប្រចាំកាយ ហើយតែងតែផឹកស៊ីស្រវឹងខួបផងដែរ លុះនៅក្នុងថ្ងៃកើតហេតុ រូបគាត់ក្រោកពីដំណេក រួចដើរទៅងូតទឹកពាងនៅពីមុខផ្ទះដែលមានចម្ងាយ២ម៉ែត្រ ខណៈពេលងូតទឹករួច ក៏ដើរត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែរអិលជើងដួលផ្កាប់មុខ បណ្តាលឱ្យស្លា.ប់តែម្តង។

ទាក់ទិននឹងហេតុការណ៍ខាងលើនេះ កងកម្លាំងអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកងួនទ្ធីរិទ្ធ មេបញ្ជាការអាវុធហត្ថស្រុកបានចាត់កម្លាំងចុះធ្វើការដោយមានសហការជាមួយប៉ូលិស ក្រុមគ្រូពេទ្យចត្តាឡីស័កចុះធ្វើការពិនិត្យ និងធ្វើការសន្និដ្ឋានទៅលើជនរងគ្រោះ។

បើតាមកម្លាំងកងអាវុធហត្ថបានបញ្ជាក់ថា ជនរងគ្រោះនៅមិនទាន់ដឹងថា មូលហេតុដើរដួលស្លា.ប់នេះតើពិតឬទេ0x017d7 ខណៈពេលនេះក្រុមគ្រូពេទ្យកំពុងធ្វើការពិនិត្យទៅលើរោគសញ្ញា និងសាកស.ពជនរងគ្រោះសិន ឬមួយក៏ដួលស្លា.ប់ដោយសារជំងឺកូវីដ១៩ក៏អាចថាបានដែរ គឺរង់ចាំពិនិត្យរួច ទើបប្រគល់ស.ពទៅឱ្យក្រុមគ្រួសាធ្វើបុណ្យទៅតាមប្រពៃណី៕

ដកស្រង់ពី៖ កោះសន្តិភាព