Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់០៦ របួស០៨នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុសុ្ស០៦នាក់ បានស្លាប់ និង០៨នាក់ រងរបួស ក្នុងនោះ របួសធ្ងន់ ០៥នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ០៨លើក កើតឡើងនៅ ទូទំាងប្រទេសកម្ពុជា កាលពីថ្ងៃ ទី១៤ មីនា ២០១៥ ។

បើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ ឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទំាង០៨លើក ខាងលើ បានបណ្តាលឲ្យ ខូចខាតយានយន្ត សរុប១៣គ្រឿង ក្នុងនោះម៉ូតូ០៩គ្រឿង រថយន្តធុនតូច ០៣គ្រឿង និងយានផ្សេងៗ ០១គ្រឿង ។

មូលហេតុដែល បង្កឲ្យកើតមាន គ្រោះថ្នាក់បណ្តាលមកពី ល្មើសល្បឿន ០២លើក ស្រវឹង០២លើក មិនគោរព សិទ្ឋិអាទិភាព ០១លើក ប្រជែងគ្រោះថ្នាក់ ០២លើក និងកត្តាផ្លូវថ្នល់ ០១លើក ៕

 

ដកស្រង់ពី ៖ កោះសន្តិភាព