Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បិទ​ខ្ទប់​២​ភូមិ​​យក​សំណាក បន្ទាប់​ពី​រក​ឃើញ​កូវីដ​បំប្លែង​ថ្មី​ ដែល​តា ​មួយ​គ្រួសារ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា និងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរបិទខ្ទប់យកសំណាកកាលពីព្រឹក និងរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញមានវិជ្ជមានកូវីដ១៩ បំប្លែងថ្មីប្រភេទ ដែលតា នៅលើអ្នកភូមិចំនួន៣នាក់កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

តាមប្រភពព័ត៌មានបានអោយដឹងថា ភូមិទាំង២ខាងលើនេះ គីស្ថិតនៅជុំវិញផ្សារក្រមួន អតីតរោងចក្រ LA ត្រូវបានអាជ្ញាធរបិទខ្ទប់ ដោយចងខ្សែហ៊ុមព័ទ្ធផ្លូវត្រង់ចំណុចខាងត្បូងសាលាបឋមសិក្សាយ៉ាម៉ាប៊ីកូ និងបិទខ្ទប់នៅខាងលិចត្រង់ផ្លូវកែវនឹងផ្លូវណតិ៍ប្រ៊ីដ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែសីហានេះ។ការបិទខ្ទប់នោះ ត្រូវបានអាជ្ញាធរអោយដឹងថា បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី ប្រភេទ ដែលតា ទៅលើអ្នកភូមិចុងថ្នល់ខាងកើតចំនួន៣នាក់ (មួយគ្រួសារ)។

ហើយបន្ទាប់ពីបិទខ្ទប់នៅវេលាម៉ោងប្រមាណជិត៩ព្រឹកនោះ ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋលក់ដូរ និងអ្នកភូមិអស់១ព្រឹក រកឃើញវិជ្ជមានទៅលើស្ត្រីម្នាក់ ក្នុងចំណោមអ្នកយកសំណាកចំនួន១៥០នាក់។

លុះនៅវេលារសៀលថ្ងៃដដែល ក្រុមគ្រូពេទ្យបន្តចុះយកសំណាកបន្តទៀត តែមិនទាន់ដឹងពីលទ្ធផលឡើយទេ ព្រោះនៅវេលាម៉ោង២និង៥០នាទីរសៀលនៅបន្តធ្វើតេស្តទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព