Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៣​ស្ថាប័ន​​​ចុះមក​​ទប់ស្កាត់​ក្រុម​អ្នក​បន្សាប​​​គ្រឿង​ញៀន​​ដែល​កំពុងពុះកញ្ជ្រោល​ចង់​​​រត់ចេញ​​

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងទាំងបីស្ថាប័នមិនតិចជាង២០០នាក់ (មានខែលនិងដំបង) បានចុះអន្តរាគមន៍ទប់ស្កាត់ក្រុមអ្នកបន្សាបគ្រឿងញៀនដែលមានបំណងចង់សម្រុករត់ចេញពីមណ្ឌល ក្រោយពេលមានការផ្ទុះឆ្លងកូវីដ.១៩ជាង៦០០នាក់ ធ្វើឡើងនៅថ្ងៃទី១៩ សីហា នេះ ស្ថិតនៅមជ្ឈមណ្ឌលកែប្រែភ្នំបាក់ ក្រុងសិរីសោភ័ណ ។

សូមរំលឹកថា៖ ខណៈអ្នក បន្សាបគ្រឿងញៀនឆ្លងកូវីដ៦០១នាក់ក្នុងចំណោម៦៦០ ស្រាប់តែ៥០នាក់ទម្លុះទ្វាររត់ចេញលោក ឃុន វុទ្ធី ប្រធានមន្ទីសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តបន្ទាយមានជ័យបានប្រាប់ថា រយៈពេល៣ថ្ងៃហើយ គិតចាប់ពីថ្ងៃទី១៧ ដល់១៩ ខែសីហា ឆ្នាំ២០២១នេះ នៅមជ្ឈមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ (កន្លែងបន្សាបគ្រឿងញៀន) ជនដែលប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចចាប់មានចំនួន៦៦០នាក់ (ស្រី៣០នាក់) ហើយបានរកឃើញអ្នកឆ្លងកូវីដ-១៩មានចំនួន៦០១នាក់ (ស្រី៣០នាក់) ក្នុងនោះ មានឆ្លងប្រភេទមេរោគបម្លែងដែលតាចំនួន២៧នាក់ឯណោះ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា នៅពេលដែលផ្ទុះការឆ្លងកូវីដ-១៩ ក្នុងមជ្ឈមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ គឺជនបន្សាបគ្រឿងញៀនបានទម្លាយទ្វារចេញមកក្រោយ តែត្រូវបានកម្លាំងទាំងបីស្ថាប័នមានកងរាជអាវុធហត្ថ នគរបាល យោធា មន្ត្រីពន្ធនាគារ បានជួយអន្តរាគមន៍ឃាត់ខ្លួន ចាប់បានមកវិញ ដាក់ក្នុងមជ្ឈមណ្ឌលកែប្រែភ្នំបាក់ ហើយត្រូវបានជម្លៀសទៅដាក់មណ្ឌលព្យាបាលក្រុងប៉ោយប៉ែតចំនួន២០០នាក់ និងពន្ធនាគារខេត្តចំនួន២៥នាក់

ក្រៅពីនោះបានដាក់ព្យាបាលក្នុងមជ្ឈមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ទៀតថា ក្រោយផ្ទុះឆ្លងកូវីដ.១៩ក្នុងមណ្ឌលបន្សាបគ្រឿងញៀនក្នុងចំណោម៦៦០នាក់ ឆ្លងវិជ្ជមានកូវីដ.៦០១នាក់ រយៈពេល៣ថ្ងៃនេះ ត្រូវបានក្រុមបន្សាបគ្រឿងញៀនមានបាតុភាព និងសកម្មភាពជ្រួលច្របល់ចង់សម្រុកចេញពីមណ្ឌលបន្សាបគ្រឿងញៀន ជាការណែនាំពីអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំកម្លាំងរួមសហការទាំង៣ស្ថាប័ន បានចុះអន្តរាគមន៍ទប់ស្កាត់ណែនាំអប់រំរយៈពេល៣ថ្ងៃទើបស្ងប់ទៅវិញ ហើយកម្លាំងនៅតែបន្តឡោមព័ទ្ធការពារទប់ស្កាត់ជាប់ជានិច្ច ។

ដកស្រង់ពី៖ កោះសន្តិភាព