Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឹង​ប្តី​ជិះ​ម៉ូតូ​ពី​ព្រៃវែង​មក​ភ្នំពេញ រួច​ឡើង​ស្ពាន​ច្បារ​អំពៅ​ផ្អើ.ល​ឆោឡោ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានទំនាស់ជាមួយប្តីនៅខេត្តព្រៃវែង ក៏បានជិះម៉ូតូមកលោ.តទឹកពីលើស្ពានព្រះមុនីវង្សចាស់ ប៉ុន្តែមិនបានសម្រេចនោះទេ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយឃាត់ទាន់ពេលវេលា ។

ហេតុការណ៍ខាងលើនេះដែរ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានច្បារអំពៅ (ស្ពានព្រះមុនីវង្សចាស់) ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះមានអាយុប្រហែល២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តតាកែវ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ខាងលើ មិនដឹងថាមានវិបត្តិអ្វីៗនោះទេ ស្រាប់តែជិះម៉ូតូមកដល់លើស្ពានច្បារអំពៅ ក៏ចុះពីលើម៉ូតូ រួចហើយដោះស្បែកជើង ឡើងតោងបង្កាន់ដៃស្ពាន បំរុងលោ.តទឹក ។

នៅពេលឃើញហេតុការណ៍បែបនេះ ពួកគាត់ក៏បាននាំគ្នាជួយចាប់ទាញស្ត្រីរងគ្រោះចុះមកវិញ ហើយសួរនាំ ទើបដឹងថា ស្ត្រីរូបនោះមានទំនាស់ពាក្យសម្ដីជាមួយប្តីនៅឯខេត្តព្រៃវែង ហើយនាងក៏ជិះម៉ូតូមកលោ.តទឹកបែបនេះតែម្ដង ។

បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋជួយឃាត់ស្ត្រីរងគ្រោះរួចហើយ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចអោយចុះទៅមើល ស្រាប់តែស្ត្រីរូបនោះបានសន្ល.ប់បាត់ស្មារតីម្ដងៗ តែត្រូវបានអ្នកដំណើរជួយរឹតទ្រូង ហើយលាបប្រេងកូឡា ទើបនាងដឹងខ្លួនឡើងវិញ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងតាមទូរសព្ទ័រកសាច់ញាតិបងប្អូនរបស់នាងនៅម្ដុំខណ្ឌកំបូល ដើម្បីអោយមកទទួលយកស្ត្រីរងគ្រោះត្រឡប់ទៅវិញ ៕

ដកស្រង់ពី៖ កោះសន្តិភាព