Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាណោចណាស់ ស្ត្រី​ពលករ​​ចង់ចូលដី​កម្ពុជា​វិញ ហ៊ានលោត​ផ្លោះរបងថ្មបណ្តាលឱ្យបាក់ស្មងជើង

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីពលករខ្មែរម្នាក់ធ្វើការនៅផ្សាររ៉ូងក្លឿ ប្រទេសថៃ បានលួចឆ្លងដែនពីថៃចូលមកកម្ពុជា ដោយហ៊ានផ្លោះរបងថ្មបណ្តាលឱ្យបាក់ស្មងជើងស្តាំ កើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ សីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចឈមភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។លោកវសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូន បានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ស្រី សុឃីម អាយុ៤០ឆ្នាំ (ជាកម្មករនៅផ្សាររ៉ូងក្លឿ ប្រទេសថៃ) រស់នៅភូមិក្បាសស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា នៅពេលប្រទះឃើញពលកររងគ្រោះ ខណៈកម្លាំងចម្រុះមានកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ បានចេញល្បាតតាមបន្ទាត់ព្រំដែនដល់ចំណុចនិយាមការ(៣៥៨០៤-១២០៤៣) គោលដៅ បេ១.១១ ក៏បានប្រទះឃើញស្ត្រីម្នាក់ជាកម្មករបាក់ឆ្អឹងស្មងជើងខាងស្តាំដែលឆ្លងដែនចូលកម្ពុជា ហើយបានទំនាក់ទំនងទៅក្រុមគ្រូពេទ្យមកទទួលយកទៅសង្គ្រោះ ភ្លាមៗ ។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ បានបញ្ជាក់ថា តាមសំដីស្ត្រីរងគ្រោះបានអោយដឹងដែរថា គាត់ធ្វើកម្មករនៅផ្សាររ៉ូងក្លឿ ប្រទេសថៃដោយស្ថានភាពកូវីដ.១៩កំពុងរីករាលដាលក្នុងផ្សារ ដោយគ្មានការងារធ្វើ គ្មានលុយទិញបាយហូប និងជួលបន្ទប់ ក៏សម្រេចលួចឆ្លងព្រំដែន ដោយឡើងរបងថ្មធា្លក់បាក់ស្មងជើងស្តាំ ហើយវារឆ្លងដែនចូលមកកម្ពុជា ត្រូវបានកម្លាំងចម្រុះជួយដោយ ហៅក្រុមគ្រូពេទ្យមកទទួលយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ៕

ដកស្រង់ពី៖ កោះសន្តិភាព