Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកស្រុកដឹកគោទៅឃ្វាល ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​ក្នុង​ប្រឡាយផ្អើ.ល

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ មានករណីប្រទះឃើញស.ពបុរសម្នាក់ក្នុងប្រឡាយក្បែរចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក និងអ្នកដំណើរនាំគ្នាមកចោមរោមមើល ។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឱ្យបាត់បង់ជីវិត ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី២៦ សីហា ឆ្នាំ២០២១ នៅចំណុចប្រឡាយមួយកន្លែងក្បែរកំណាត់ផ្លូវលេខ៣១៦ ស្ថិតក្នុងភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៏ខេត្តស្វាយរៀង ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋដឹកគោយកទៅឃ្វាលនៅចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញស.ពបុរសម្នាក់ដេកស្លា.ប់នៅក្នុងប្រឡាយក្បែរចិញ្ចើមថ្នល់ ក៏បង្កការផ្អើ.លឆោឡោដល់អ្នកស្រុកនិងអ្នកដំណើរតាមដងផ្លូវនាំគ្នាមកចោមរោមមើល និងបានទូរសព្ទ័រាយការណ៍ទៅនគបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាន ដើម្បីឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ ។

តាមប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះឃិន សារ៉ាយ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរី១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ស្វាយរៀង 1C.5548 ។

បើតាមការពិនិត្យ និងធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹង និងក្នុងល្បឿនលឿន ដោយធ្វើដំណើរក្នុងទិសដៅពីខាងជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានដូលម៉ូតូដោយខ្លួនឯង រួចបោ.កក្បាលខ្ទា.តធ្លា.ក់ចូលទៅក្នុងប្រឡាយតាមចិញ្ចើមផ្លូវ បណ្តាលឲ្យស្លា.ប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង ។

ក្រោយពីសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច ក៏បានប្រគល់ស.ពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ កោះសន្តិភាព