Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនរស់នៅក្រុងមាត់សមុទ្រ ផ្ទុះអាវុធ ២គ្រាប់ ៣ថ្ងៃក្រោយ នគរបាលទៅក្របួច

  • បោះពុម្ព

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ឲ្យដឹងថា ជនជាតិចិនម្នាក់ មកប្រកបមុខរបររកស៊ី នៅទីក្រុងមាត់សមុទ្រ បានបង្កការផ្ទុះអាវុធ ចំនួន ២គ្រាប់ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។

ប៉ុន្តែ ៣ថ្ងៃក្រោយមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងតាមក្របួចទាំងមនុស្ស ទាំងអាវុធ។ ជននោះ ឈ្មោះ GU SAN QIANG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខ E46927678 ស្នាក់នៅក្នុងភូមិ៦ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។

សេចក្តីរាយការណ៍បន្តថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៥ និង ៣០នាទី ទៀបភ្លឺ នៅចំណុចសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធ ចំនួន ២គ្រាប់ បង្កឡើងដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លី ១ដើម ចេញពីចង្កេះ រួចបាញ់ទៅលើទ្វារកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ចំនួន ២គ្រាប់ បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ១ដើម។

ជនរងគ្រោះ ឈ្មោះ LI LEI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ លិខិតឆ្លងដែនលេខៈ EG0932861 មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ករណីខាងលើនេះ បណ្តាលឲ្យមានការខូចខាតទ្វារកញ្ចក់ ១ផ្ទាំង។

វត្ថុតាងចាប់យកបាន កាំភ្លើងខ្លី ១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ មានលេខសម្គាល់ 66B087323 បង់កាំភ្លើង១ មានគ្រាប់ចំនួន ៨គ្រាប់ (ប្រភេទ ៩mm)។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី៕ ឃឹម ប៊ុនណាក់

ដកស្រង់ពី៖ កោះសន្តិភាព