បណ្តាញសង្គម

ឪពុកមកពីផ្សារ ឃើញទ្វារផ្ទះ​ដាក់គន្លឹះ លុះទម្លាយចូលមើលឃើញកូន​យ៉ាងតក់ស្លុ.ត

រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យថ្នាំញៀ.នរើឡើង ក៍បានដាក់គន្លឹះទ្វារផ្ទះ អា.រកខ្លួនឯង រួចរត់ទៅដួលស្លា.ប់នៅក្នុងបន្ទប់ទឹកបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង៥០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះពុធ ហេង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែង ក្នុងភូមិឃុំកើតហេតុខាងលើ ។ តាមប្រភពពីបុរសឈ្មោះពុធ រ៉ា អាយុ៦១ឆ្នាំ ជាអាជីវករលក់មាន់ ត្រូវជាឪពុករបស់ជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ គាត់បានធ្វើដំណើរទៅលក់មាន់នៅផ្សារដីហុយ ដោយកូនប្រុសនៅផ្ទះតែម្នាក់ឯង ។

តាមប្រភពដដែលបានបន្តថា លុះនៅវេលាម៉ោងប្រមាណ១១និង៥០នាទីថ្ងៃត្រង់ថ្ងៃដដែល គាត់ក៏ត្រឡប់មកផ្ទះវិញ ឃើញទ្វារផ្ទះ ដាក់គន្លឹះ ដោយមានការសង្ស័យ គាត់ក៍បានធាក់ទម្លាយទ្វារចូលទៅខាងក្នុង ឃើញសុទ្ធតែឈា.មក្នុងផ្ទះ ។

នៅពេលឃើញហេតុការណ៍បែបនេះ គាត់ក៍បានទៅមើលក្នុងបន្ទប់ទឹកជាប់គន្លឹះ និងបានធាក់ទម្លាយទ្វារបន្ទប់ទឹកទៀត ស្រាប់តែឃើញកូន ប្រុសដេកស្លា.ប់ក្នុងថ្លុកឈា.ម និងបានប្រាប់អ្នកជិតខាង ក៍បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងតែម្តង ។

តាមប្រភពដដែលបានបន្តអោយដឹងទៀតថា កូនប្រុសរបស់គាត់ញៀ.នថ្នាំអស់រយៈពេលប្រមាណ៨ឆ្នាំកន្លងមកហើយ ដោយគាត់ធ្លាប់បញ្ជូនទៅមណ្ឌលកែប្រែប្រមាណ៤ទៅ៥ដងមកហើយ នៅតែមិនអាចកែប្រែបាន ។

ជុំវិញករណីខាងលើនេះ បុរសជាឪពុករបស់ជនរងគ្រោះបានដាក់ការសង្ស័យថា ថ្នាំញៀ.នរើឡើង ទើបកូនប្រុសបញ្ចប់ជីវិតខ្លួនឯង បែបនេះ ។

នៅកន្លែងកើតហេតុបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្រ្តីជាម្តាយបានយំសោ.កបោ.កខ្លួន និងរៀបរាប់ថាគ្រឿងញៀ.នជាអ្នកសម្លា.ប់កូនប្រុសជាទីស្រលាញ់របស់គាត់។ក្រោយពេលកើតហេតុ ស.ពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងក្រុមគ្រូពេទ្យឱ្យចុះមកយកសំណាករកមេរោគកូវីដជាមុនសិន រួចទើបធ្វើការត្រួតពិនិត្យ និងប្រគល់ស.ពទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ កោះសន្តិភាព